ពួកចៅហ្វាយ 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 នាងយំនៅមុខគាត់ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ លុះនៅថ្ងៃប្រាំពីរ ដោយព្រោះនាងរំអុកគាត់ខ្លាំងពេក គាត់ក៏ប្រាប់នាង រួចនាងក៏ប្រាប់ប្រស្នានោះដល់ប្រជាជនរបស់នាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ប្រពន្ធលោកយំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នាងក៏យំនៅមុខគាត់ ទាំង៧ថ្ងៃដែលជប់លៀងនោះ លុះគ្រប់៧ថ្ងៃហើយ នោះគាត់ក៏ស្រាយប្រាប់ដល់នាង ពីព្រោះនាងបានរំអុកគាត់ណាស់ រួចនាងក៏ទៅស្រាយប្រស្នានោះប្រាប់ដល់ពួកកូនចៅសាសន៍របស់ខ្លួន សូមមើលជំពូកអាល់គីតាប17 ប្រពន្ធគាត់យំរំអុកលោក ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ។ នៅថ្ងៃទីប្រាំពីរ ដោយនាងចេះតែរំអុកខ្លាំងពេក លោកសាំសុនក៏បកស្រាយប្រស្នាប្រាប់ប្រពន្ធ។ នាងប្រញាប់ប្រញាល់នាំចម្លើយទៅប្រាប់ជនជាតិរបស់នាង។ សូមមើលជំពូក |
ដូច្នេះ ប្រពន្ធសាំសុនក៏យំនៅមុខប្តី ហើយពោលថា៖ «បងស្អប់ខ្ញុំហើយ បងមិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នាដល់ប្រជាជនខ្ញុំ តែបងមិនបានប្រាប់ប្រស្នានោះឲ្យខ្ញុំដឹងសោះ»។ គាត់តបទៅនាងថា៖ «មើល៍ សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រាប់ផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»
នៅថ្ងៃទីប្រាំពីរ មុនថ្ងៃលិច អ្នកក្រុងក៏ឆ្លើយតបមកគាត់ថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ គាត់ក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានភ្ជួរដោយសារគោញីរបស់ខ្ញុំទេ នោះអ្នករាល់គ្នាមុខជារកប្រស្នារបស់ខ្ញុំមិនឃើញឡើយ»។
ដេលីឡាពោលទៅសាំសុនថា៖ «រហូតមកឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ហើយនិយាយកុហកខ្ញុំដដែល។ ប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់ឆ្លើយថា៖ «បើអូនក្រងសក់ក្បាលបងទាំងប្រាំពីរកម្រង ជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញទៅ នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។