Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រី​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សត្វ​នីមួយៗ​មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិន‌ភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ភាព​នៃ​មុខ​តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​៤​មាន​មុខ​ជា​សិង្ហ​ខាង​ស្តាំ ទាំង​៤​ក៏​មាន​មុខ​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​៤​មាន​មុខ​ជា​ឥន្ទ្រី​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សត្វ​នីមួយៗ​មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិន‌ភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 1:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ បាន​ទៅ​ខាង​ព្រះបាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ស្ទាត់​ក្នុង​ចម្បាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស​ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ


តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ?


ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កម្លាំង​គោ​នោះ​ឯង ដែល​នឹង​ចម្រើន​កើន​ឡើង​បាន។


តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។


ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​ពិចារណា​ចុះ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ។


គ្រប់​គ្នា​មាន​មុខ​បួន ហើយ​មាន​ស្លាបបួន។


គ្រប់​គ្នា​មាន​មុខ​បួន មុខ​ទី​មួយ​ជា​មុខ​ដូច​ជា​ចេរូ‌ប៊ីន មុខ​ទី​ពីរ​ជា​មុខ​មនុស្ស មុខ​ទី​បី​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​បួន​ជា​មុខ​ឥន្ទ្រី។


បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំ‌វិញ។


សត្វ​ទី​មួយ​មាន​រាង​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី។ ពេល​ខ្ញុំ​តាម​មើល ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​គេ​លើក​វា​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។


នៅ​ខាង​ត្បូង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​រូបេន តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ


នៅ​ខាង​លិច ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​អេប្រា‌អិម តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូដ


នៅ​ខាង​ជើង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​ដាន់ តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ


អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​ត្រេក‌អរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែ​ចិត្ត»។


បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។


ព្រះ‌យេហូវ៉ា​នឹង​នាំ​សាសន៍​មួយ​ពី​ចម្ងាយ គឺ​ពី​ចុង​ផែន‌ដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​អ្នក​ស្តាប់​ភាសា​គេ​មិន​បាន


សត្វ​មាន​ជីវិត​ទី​មួយ​ដូច​ជា​សិង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ដូច​ជា​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស ហើយ​សត្វ​មាន​ជីវិត​ទី​បួន​ដូច​ជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។


ពេល​នោះ មាន​ចាស់​ទុំ​ម្នាក់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី មើល៍! សិង្ហ​ដែល​កើត​ពី​កុល‌សម្ព័ន្ធ​យូដា ជា​ឫស‌កែវ​ព្រះបាទ​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។


នៅ​ថ្ងៃ​ទី​ប្រាំពីរ មុន​ថ្ងៃ​លិច អ្នក​ក្រុង​ក៏​ឆ្លើយ​តប​មក​គាត់​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ គាត់​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​របស់​ខ្ញុំ​ទេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​រក​ប្រស្នា​របស់​ខ្ញុំ​មិន​ឃើញ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម