ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។
បទចម្រៀងសាឡូម៉ូន 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ យើងមានប្អូនស្រីម្នាក់ មិនទាន់ដុះដោះនៅឡើយ តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង នៅថ្ងៃដែលមានគេមកដណ្តឹង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនៅមានប្អូនស្រីម្នាក់ តែនាងមិនទាន់ពេញរូបរាងទេ នៅថ្ងៃដែលមានគេមកចែចង់នាង តើយើងត្រូវធ្វើដូចម្ដេច? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយ តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង នៅថ្ងៃដែលមានគេមកដណ្តឹង។ អាល់គីតាប យើងនៅមានប្អូនស្រីម្នាក់ តែនាងមិនទាន់ពេញរូបរាងទេ នៅថ្ងៃដែលមានគេមកចែចង់នាង តើយើងត្រូវធ្វើដូចម្ដេច? |
ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។
ដោះឯងទាំងពីរដូចជាកូនក្តាន់ពីរ ដែលជាកូនភ្លោះរបស់មេមួយ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
ខ្ញុំជាកំផែងមួយ ហើយដោះរបស់ខ្ញុំប្រៀបដូចជាប៉ម នោះខ្ញុំនៅចំពោះព្រះនេត្ររបស់ទ្រង់ ដូចជាអ្នកដែលនាំឲ្យមាន សេចក្ដីសុខ។
បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើ ប្រសិនបើនាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើតាត្រៅឲ្យនាង។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
បងស្រីអ្នក គឺសាម៉ារី ទាំងកូនស្រីរបស់គេដែរ ដែលនៅខាងជើង ហើយប្អូនស្រីអ្នកដែលនៅខាងត្បូង នោះគឺជាសូដុម និងកូនស្រីរបស់គេ។
នោះអ្នកនឹងនឹកឃើញពីផ្លូវរបស់អ្នក ហើយមានសេចក្ដីខ្មាស ក្នុងកាលដែលអ្នកទទួលបងប្អូនស្រីរបស់អ្នក គឺបងរបស់អ្នក និងប្អូនរបស់អ្នកផង គ្រានោះ យើងនឹងឲ្យបងប្អូននោះដល់អ្នក ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់អ្នកទេ។
យើងក៏ធ្វើឲ្យអ្នកចម្រើនឡើង ដូចដំណាំលូតលាស់នៅចម្ការ ហើយអ្នកក៏ធំ ហើយខ្ពស់ មានរូបឆោមល្អឥតខ្ចោះ។ ដោះរបស់អ្នកដុះពេញរាង ហើយសក់ក៏លូតវែង តែអ្នកអាក្រាត ហើយនៅខ្លួនទទេ។
អ្នកនឹងបានពេញដោយការស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីអ្នក។
គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។
ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជាមេទ័ពកងវរសេនាតូច ដែលហៅថា កងទ័ពអ៊ីតាលី
នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរចេញទៅ យើងនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ"»។
លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។