Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​ជា​កំផែង​មួយ ហើយ​ដោះ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់ ដូច​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយ តាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែល បណ្តាល​ឲ្យ​មាន​សេចក្ដី​សុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 8:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​ណូអេ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។


ក​ឯង​ដូច​ជា​ប៉ម​របស់​ព្រះបាទ​ដាវីឌ ដែល​សង់​ឡើង​សម្រាប់​ជា​ទី​ទុក​គ្រឿង​អាវុធ ជា​កន្លែង​ដែល​មាន​ខែល​មួយ​ពាន់​ព្យួរ​ទុក គឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ


ដោះ​ឯង​ទាំង​ពីរ​ដូច​ជា​កូន​ក្តាន់​ពីរ ដែល​ជា​កូន​ភ្លោះ​របស់​មេ​មួយ ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។


ស្តេច​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្វើ ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ដួង មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចម្ការ​នោះ។


ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​អ្នក​ឡើង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​អ្នក ដ្បិត​ទោះ​បើ​យើង​បាន​វាយ​អ្នក ក្នុង​ពេល​ដែល​មាន​សេចក្ដី​ក្រោធ​ក៏​ដោយ តែ​យើង​បាន​អាណិត​ដល់​អ្នក ក្នុង​គ្រា​ដែល​ផ្តល់​ព្រះ‌គុណ។


យើង​ក៏​ធ្វើ​ឲ្យ​អ្នក​ចម្រើន​ឡើង ដូច​ដំណាំ​លូត​លាស់​នៅ​ចម្ការ ហើយ​អ្នក​ក៏​ធំ ហើយ​ខ្ពស់ មាន​រូប​ឆោម​ល្អឥត​ខ្ចោះ។ ដោះ​របស់​អ្នក​ដុះ​ពេញ​រាង ហើយ​សក់​ក៏​លូត​វែង តែ​អ្នក​អាក្រាត ហើយ​នៅ​ខ្លួន​ទទេ។


ទេវតា​ពោល​ទៅ​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។


ដើម្បី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ។


ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​យើង​ជា​បរិបូរ។


ដោយ​ហេតុ​នេះ ព្រះមាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​អត់​ធ្មត់​របស់​ព្រះ‌អង្គ​ក្នុង​ខ្ញុំ ដែល​ជា​អ្នក​លេខ​មួយ​នេះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ព្រះ‌អង្គ សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម