គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។
នេហេមា 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនបរិបូរ។ យ៉ាងនោះ គេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និងទឹកដីដែលមានជីជាតិល្អ។ ពួកគេចាប់យកបានផ្ទះ ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ យ៉ាងច្រើនបរិបូណ៌។ ពួកគេបរិភោគឆ្អែត មានសាច់មានឈាម ហើយរស់នៅយ៉ាងសប្បាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេង របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់យកបានទាំងទីក្រុងមានបន្ទាយ នឹងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ នឹងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ នឹងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្ដីសប្បុរសដ៏ជាធំរបស់ទ្រង់។ អាល់គីតាប ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និងទឹកដីដែលមានជីជាតិល្អ។ ពួកគេចាប់យកបានផ្ទះ ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ យ៉ាងច្រើនបរិបូណ៌។ ពួកគេបរិភោគឆ្អែត មានសាច់មានឈាម ហើយរស់នៅយ៉ាងសប្បាយ ដោយសារចិត្តសប្បុរសដ៏ធំធេង របស់ទ្រង់។ |
គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។
នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនត្រឡប់ទៅវិញ គេក៏ថ្វាយព្រះពរព្រះរាជា រួចវិលទៅលំនៅដ្ឋានរបស់គេវិញរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ទោះជាពេលដែលគេរស់នៅក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យគេមានអស់ទាំងសេចក្ដីល្អក្រៃលែង ហើយនៅក្នុងស្រុកដ៏ធំទូលាយ មានជីជាតិ ដែលព្រះអង្គបានដាក់នៅមុខគេ ក៏គេមិនបានគោរពប្រតិបត្តិដល់ព្រះអង្គ ឬងាកបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ។
ព្រះអង្គបានប្រគល់ទឹកដី របស់សាសន៍នានាដល់គេ ហើយគេចាប់យកភោគផល ដែលប្រជាជនទាំងនោះបាននឿយហត់
ព្រះអង្គប្រោសប្រទានឲ្យឆ្នាំ ប្រកបដោយភាពសម្បូរណ៍សប្បាយ ហើយផ្លូវរាជរថព្រះអង្គក៏ហូរហៀរ ដោយភោគផលបរិបូរដែរ។
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។
យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ហើយឲ្យមត៌ករបស់យើង បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។
យើងនឹងចម្អែតព្រលឹងពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយឲ្យប្រជារាស្ត្ររបស់យើងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់យើង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែ មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះអង្គ ឬដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គឡើយ ក៏មិនបានធ្វើអ្វីមួយដែលព្រះអង្គបានបង្គាប់ដល់គេដែរ។ ហេតុនោះបានជាព្រះអង្គបណ្ដាលឲ្យការអាក្រក់ទាំងនេះមកលើគេ។
នៅថ្ងៃនោះ យើងបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុកមួយដែលយើងបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់។
ក្នុងគ្រាសុខសាន្ត ស្ដេចនោះនឹងជ្រៀតចូលតំបន់នានាដែលល្អបំផុតក្នុងអាណាខេត្ត ហើយទ្រង់នឹងប្រព្រឹត្តអំពើដែលពួកអយ្យកោមិនដែលបានប្រព្រឹត្ត គឺទ្រង់នឹងរឹបអូសយករបស់របរដែលប្លន់បាន និងទ្រព្យសម្បត្តិផ្សេងៗ មកចែកឲ្យបក្សពួកខ្លួន។ ស្ដេចនឹងប្រើល្បិចកិច្ចកលដើម្បីទាស់នឹងទីមាំមួន តែបានមួយរយៈប៉ុណ្ណោះ។
តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ គេក៏បានបរិភោគឆ្អែតឆ្អន់ ហើយកាលគេបានស្កប់ស្កល់ហើយ គេក៏មានចិត្តប៉ោងឡើង ហេតុនេះហើយបានជាគេបំភ្លេចយើង។
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ឬតើអ្នកមើលងាយសេចក្តីសប្បុរស សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គឬ? តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ?
ទីក្រុងទាំងអស់នោះសុទ្ធតែមានកំផែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ ភូមិជាច្រើនគ្មានកំផែងទេ។
ព្រះអង្គបានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចម្រើនពីស្រែចម្ការ ហើយព្រះអង្គបានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
ក៏បានបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូល ហើយអ្នកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ។
យ៉ាកុបបានបរិភោគឆ្អែតស្កប់ស្កល់ យេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើង គេបានចម្រើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំ ក៏ធាត់រលោង រួចគេបោះបង់ចោលព្រះដែលបង្កើតខ្លួន ហើយបានមើលងាយដល់ថ្មដានៃការសង្គ្រោះរបស់ខ្លួន។