ចោទិយកថា 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ទីក្រុងទាំងអស់នោះសុទ្ធតែមានកំផែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ ភូមិជាច្រើនគ្មានកំផែងទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំគ្មានកំពែងទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 អស់ទាំងទីក្រុងទាំងនោះសុទ្ធតែមានបន្ទាយ មានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ នឹងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ សូមមើលជំពូកអាល់គីតាប5 ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំ គ្មានកំពែងទេ។ សូមមើលជំពូក |
ក៏មានរូបកណ្តុរមាសតាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីន ដែលជារបស់មេទាំងប្រាំនាក់នោះដែរ គឺទាំងក្រុងមានកំផែង និងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហិបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។
ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនបរិបូរ។ យ៉ាងនោះ គេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។