ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​មាន​កង្កែប​ឡើង​មកគ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អើរ៉ុន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក

អាល់គីតាប

ហារូន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។

សូមមើលជំពូក



និក្ខមនំ 8:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ព្រះ‌អង្គ​ធំ​ណាស់ គ្មាន​អ្នក​ណា​ស្មើ​នឹង​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។


ហើយ​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ណា​ដូច​ជា​ព្រះ‌អង្គ​ឡើយ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ព្រះ‌អង្គ​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌ត្រង់


ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។


ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។


ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។


មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។


ហើយ​អ្នក​អាច​និទាន​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ពី​ការ​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សម្តែង​នៅ​ក្នុង​ចំណោម​ពួក​‌គេ យ៉ាង​នោះ អ្នក​នឹង​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​ទៅ​លើ​ទឹក​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ គឺ​ទៅ​លើ​ទន្លេ ព្រែក បឹង និង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម ហើយ​ឈាម​នឹង​មាន​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ សូម្បី​តែ​នៅ​ក្នុង​ធុង​ឈើ និង​នៅ​ក្នុង​ពាង​ថ្ម​ក៏​មាន​ឈាម​ដែរ"»។


ដ្បិត​លើក​នេះ យើង​នឹង​ចាត់​គ្រោះ​កាច​ទាំង​អស់​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី និង​លើ​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា នៅ​លើ​ផែន‌ដី​គ្មាន​អ្នក​ណា​ម្នាក់​ដូច​យើង​ឡើយ។


លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់យើង ព្រម​ទាំង​យល់​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​យើង​ទេ ហើយ​នៅ​ក្រោយ​យើង​ក៏​គ្មាន​ដែរ។


សត្វ​ណា​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ និង​ស្រកា នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម​ដល់​អ្នក​រាល់​គ្នា​ហើយ។


ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​ទេ សូម្បី​តែ​ខ្មាំង‌សត្រូវ​របស់​យើង ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ។


ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូចជា​ព្រះឡើយ ព្រះ‌អង្គ​ជិះ​កាត់​ផ្ទៃ​មេឃ​មក​ជួយ​អ្នក គឺ​យាង​កាត់​ពពក​យ៉ាង​រុង​រឿង។


ការ​ទាំង​នោះ​បាន​សម្ដែង​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​ព្រះ​មែន ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។


ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​បី ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ ចេញ​ពី​មាត់​សត្វ​នោះ និង​ពី​មាត់​ហោរា​ក្លែង​ក្លាយ។