Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​ទៅ​លើ​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​កាន់​ដំបង​លើក​ទៅ​លើ​អស់​ទាំង​ទន្លេ ព្រែក ហើយ​នឹង​បឹង ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ទៀត​ថា៖ «ចូរ​ប្រាប់​ហារូន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពំាង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។

សូមមើលជំពូក ចម្លង




និក្ខមនំ 8:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​ទៅ​លើ​ទឹក​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ គឺ​ទៅ​លើ​ទន្លេ ព្រែក បឹង និង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម ហើយ​ឈាម​នឹង​មាន​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ សូម្បី​តែ​នៅ​ក្នុង​ធុង​ឈើ និង​នៅ​ក្នុង​ពាង​ថ្ម​ក៏​មាន​ឈាម​ដែរ"»។


កង្កែប​ទាំង​នោះ​នឹង​លោត​ឡើង​លើ​អ្នក លើ​ប្រជា‌រាស្ត្រ និង​លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក​ទាំង​អស់"»។


គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម