ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។
និក្ខមនំ 32:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឃើញហើយថា ប្រជាជននេះជាមនុស្សក្បាលរឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ូសេថា អញឃើញបណ្តាជននេះ ថាជាពួកមនុស្សមានក្បាលរឹង អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ឋតែជាមនុស្សរឹងរូស។ |
ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។
ឥឡូវនេះ អ្នករាល់គ្នាកុំមានចិត្តរឹងរូស ដូចជាដូនតារបស់អ្នករាល់គ្នាឡើយ គឺត្រូវប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ព្រះអង្គបានបែរពីអ្នករាល់គ្នា។
ប៉ុន្តែ ពួកគេ គឺដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តដោយចិត្តព្រហើន ហើយតាំងចិត្តរឹងចចេស ឥតស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។
ចូរឡើងទៅឯស្រុកមួយដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ តែយើងមិនឡើងទៅកណ្ដាលអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាមនុស្សក្បាលរឹង»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។
លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ដ្បិតយើងបានដឹងថា អ្នកជាមនុស្សរឹងចចេស ហើយមានករឹងដូចជាចម្រឹងដែក ឯថ្ងាសអ្នកក៏ជាលង្ហិន
យើងបានឃើញអំពើគួរខ្ពើមឆ្អើមរបស់អ្នកហើយ គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់អ្នក ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់អ្នក នៅលើអស់ទាំងទីទួលនៅវាលផង វេទនាដល់អ្នក ក្រុងយេរូសាឡិមអើយ អ្នកមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។
ពូជពង្សអ៊ីស្រាអែល យើងបានឃើញហេតុការណ៍អាក្រក់ក្រៃលែង គឺអំពើពេស្យាចាររបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលទៅជាសៅហ្មងហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើល៍ងាយយើងដល់កាលណា? យើងបានធ្វើអស់ទាំងទីសម្គាល់ក្នុងចំណោមពួកគេ តើពួកគេនៅតែមិនជឿដល់យើងដល់កាលណាទៀត?
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
ដ្បិតខ្ញុំស្គាល់ចិត្តបះបោរ និងចិត្តរឹងរូសរបស់អ្នកហើយ។ មើល៍ កាលខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចុះចំណង់បើថ្ងៃក្រោយដែលខ្ញុំស្លាប់ទៅ តើនឹងលើសជាងអម្បាលម៉ានទៅទៀត!
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំទៀតថា "យើងបានរំពឹងមើលឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។
ដូច្នេះ ចូរដឹងថា ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានស្រុកដ៏ល្អនេះឲ្យអ្នកកាន់កាប់ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នកទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស។