Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 14:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើល៍‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ក្នុង​ចំ​ណោម​ពួកគេ តើ​ពួក‌គេ​នៅ​តែ​មិន​ជឿ​ដល់​យើង​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា តើ​ជន​ទាំង‌ឡាយ​នេះ​នឹង​នៅ​តែ​មើល‌ងាយ​អញ​ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំគាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្តាល​គេ​ជា​ច្រើន​ម៉្លេះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល​ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?។

សូមមើលជំពូក ចម្លង




ជន‌គណនា 14:11
29 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ បន្ទាប់មក គេ​បាន​មើល‌ងាយ ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។


ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះ​គេ​បាន​នោះ​ឡើយ។


៙ ទោះ​បើ​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល គេ​មិន​បាន​ជឿ​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេ។


មិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​នៅ​មេរីបា ឬ​ដូច​កាល​ថ្ងៃ​នៅ​ម៉ាសា ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឡើយ


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ "តើ​អ្នក​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ធ្វើ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​យើង​ដល់​កាល​ណា​ទៀត?


ចូរ​ប្រយ័ត្ន​នឹង​ស្តាប់​បង្គាប់​តាម​លោក កុំ​ប្រឆាំង​នឹង​លោក​ឡើយ ដ្បិត​លោក​នឹង​មិន​អត់​ទោស​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​លោក​មាន​នាម​របស់​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​ជា​មនុស្ស​ក្បាល​រឹង។


«ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?


ឯ​ជន​ជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្ដី​រឹង​ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ និង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។


ប៉ុន្តែ ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង​ចចេស​នឹង​យើង នៅ​ទី​រហោ‌ស្ថាន គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្តិ​របស់​យើង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​យ៉ាង​ក្រៃ‌លែង នោះ​យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ។


ឱ​សាម៉ារី​អើយ យើង​បាន​បោះ​ចោល​រូប​កូន​គោ​របស់​អ្នក​ហើយ កំហឹង​របស់​យើង​បាន​ឆួល​ឡើង​ទាស់​នឹង​គេ។ តើ​ដល់​ពេល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ?


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដូច​ដែល​បុព្វ‌បុរស​របស់​អ្នក​បាន​បណ្ដាល​ឲ្យ​យើង​ក្រោធ នោះ​យើង​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ជា​យ៉ាង​ណា


នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។


«តើ​យើង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​ក្រុម​ជំនុំ​អាក្រក់ ដែល​គេ​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​នេះ ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​ហើយ


នៅ​ថ្ងៃ​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ហើយ​ព្រះ‌អង្គ​ក៏​ស្បថ​ថា


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ ហើយ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ ក៏​គួរ​តែ​ជឿ​កិច្ច‌ការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា»។


ទោះ​បើ​ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់ជា​ច្រើន នៅ​មុខ​គេ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ជឿ​ដល់​ព្រះ‌អង្គ​ដដែល


ប្រសិន‌បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ច‌ការ​ក្នុង​ចំណោម​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ឃើញ ហើយ​គេ​ស្អប់​ទាំង​ខ្ញុំ ស្អប់​ទាំង​ព្រះ‌វរបិតា​របស់​ខ្ញុំ។


តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ


ដ្បិត​តើ​អ្នក​ណា​ដែល​បាន​ឮ ហើយ​បះ‌បោរ​នោះ? តើ​មិន​មែន​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ​ឬ?


តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ?


នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម