ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។
និក្ខមនំ 22:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើទទួលបញ្ចាំអាវធំរបស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច អាល់គីតាប ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញ មុនពេលថ្ងៃលិច |
ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។
មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសម្លៀកបំពាក់ របស់ពួកអ្នកក្រីក្រផង
ដល់ម៉្លេះបានជាគេបណ្ដាលឲ្យ ដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ព្រះអង្គ ព្រះអង្គក៏បានឮសម្រែករបស់មនុស្ស ដែលត្រូវសង្កត់សង្កិនដែរ
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យអ្នកដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យា ជំនួសអ្នកក្រៅចុះ។
ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួន ដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសម្លៀកបំពាក់
ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសម្លៀកបំពាក់វិញ
គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួចទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់ ឥតត្រូវស្លាប់ទេ។
គេក្រាលសម្លៀកបំពាក់ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងដំណាក់នៃព្រះរបស់គេ គេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យ។
មិនត្រូវបង្វែរយុត្តិធម៌ពីអ្នកប្រទេសក្រៅ ឬពីកូនកំព្រាឡើយ ក៏មិនត្រូវទទួលបញ្ចាំអាវរបស់ស្រ្ដីមេម៉ាយដែរ
មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលជីវិតរបស់គេជារបស់បញ្ចាំហើយ។