ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 14:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ដែល​គង់​ក្នុង​បង្គោល​ភ្លើង និង​បង្គោល​ពពក ព្រះ‌អង្គ​ទត​ទៅ​លើ​កង​‌ទ័ព​អេស៊ីព្ទ ធ្វើ​ឲ្យ​កង​ទ័ព​អេស៊ីព្ទ​ភ័យ​ស្លន់​ស្លោ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​នឹង​ពពក​ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង

សូមមើលជំពូក

អាល់គីតាប

លុះ​ពេល​ទៀប​ភ្លឺអុលឡោះ‌តាអាឡា​ដែល​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក​មើល​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល​ច្របល់។

សូមមើលជំពូក



និក្ខមនំ 14:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ពោល​ថា "តើ​ព្រះ​ជ្រាប​អ្វី​ខ្លះ? តើ​ព្រះ‌អង្គ​អាច​ទត​ទម្លុះ​សេចក្ដី​ងងឹត មក​ជំនុំ‌ជម្រះ​បាន​ដែរ​ឬ?


អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​មួយ​រំពេច​ភ្លាម នៅ​កណ្ដាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។


កាល​ណា​ព្រះ‌អង្គ​ប្រោស ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន? កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ? ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


ចូរ​មើល​ទៅ​គ្រប់​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង ដែល​គេ​ឈរ​តែ​ម្តង។


កាលព្រះ‌អង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់​ញ័រ កាល​ព្រះ‌អង្គ​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង។


កាល​គេ​ឃើញ​ទី​ក្រុង​នោះ គេ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត គេ​មាន​ចិត្ត​តក់‌ស្លុត គេ​រត់​ចេញ​ទៅ


នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​ពពក ហើយ​រាល់​យប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។


ដ្បិត​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ មួយ​ពាន់​ឆ្នាំប្រៀប​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ផុត​ទៅ ឬ​ដូច​ជា​យាម​មួយ​ក្នុងពេល​យប់។


នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​កង់​រទេះ​របស់​គេ​របូត​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក។ ពួក​អេស៊ីព្ទ​ស្រែក​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ច្បាំង​នឹង​យើង​ជា​សាសន៍​អេស៊ីព្ទ ជំនួស​ពួក‌គេ​ហើយ»។


ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ ក៏​យើង​នឹង​បង្គាប់​ដល់​ដាវ ហើយ​ដាវ​នឹង​សម្លាប់​គេ​នៅ​ទី​នោះ យើង​នឹង​ផ្តោត​ភ្នែក​ទៅ​រក​គេ​ឲ្យ​មាន​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ»។


លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ស្ដេច​សូល​រៀប​ពល​ទ័ព​ជា​បី​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ រហូត​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ជា​គ្មាន​ពីរ​នាក់​នៅ​ជា‌មួយ​គ្នា​ឡើយ។