Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 13:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នៅ​ពេល​ថ្ងៃ ព្រះ‌យេហូវ៉ា​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​គេ ដើម្បី​ឲ្យ​‌គេ​អាច​ធ្វើ​ដំណើរ​បានទាំង​ថ្ងៃ​ទាំង​យប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នៅ​ពេល​ថ្ងៃ ព្រះ‌អម្ចាស់​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះអង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នៅ​ពេល​ថ្ងៃ អុលឡោះ‌តាអាឡា​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នាំ​មុខ​ពួក​គេ ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។

សូមមើលជំពូក ចម្លង




និក្ខមនំ 13:21
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ ដោយ‌សារ​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែលពួក‌គេ​ត្រូវ​ដើរ។


ក៏​ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​ចោល​ពួក‌គេ​នៅ​ទី​រហោ‌ស្ថាន​ឡើយ គឺ​ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​ពួក‌គេ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​ពួក‌គេ​នៅ​ពេល​យប់ ដើម្បី​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ​នោះ​ដែរ។


ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។


៙ ឱ​ព្រះ​អើយ កាល​ព្រះ‌អង្គ​យាង​នាំ​មុខ ប្រជា‌រាស្ត្រ​របស់ព្រះ‌អង្គ​ចេញ​ទៅ កាល​ព្រះ‌អង្គ​បាន​យាង​កាត់​ទី​ហោ‌ស្ថាន -បង្អង់


ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច​ជា​ហ្វូង​ចៀម ដោយ​ដៃ​របស់លោក​ម៉ូសេ និងលោក​អើរ៉ុន។


នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​ពពក ហើយ​រាល់​យប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​លោក ពី​ក្នុង​បង្គោល​ពពក ពួក​លោក​បាន​កាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ព្រះ‌អង្គ បាន​ប្រទាន​ដល់​ពួក​លោក។


ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ចុះ ប្រសិន‌បើ​យើង​បើក​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា​ទៅ​មែន! តែ​ច្បាស់​ហើយ អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។


កាល​លោក​អើរ៉ុន​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល នោះ​គេ​ងាក​បែរ​ឆ្ពោះ​ទៅ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក។


ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។


តើ​អ្នក​ណា​ឡើង​ពី​រហោ‌ស្ថាន​មក ហុយ​ដូច​ជា​ផ្សែង មាន​ក្លិន​ក្រអូប​ដោយ​ខ្លឹម​ចន្ទន៍ និង​កំញាន ព្រម​ទាំង​មាន​ម្សៅ​ក្រអូប​គ្រប់​យ៉ាង របស់​ពួក​ជំនួញ​ដូច្នេះ?


ពេល​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពី​លើ​ពួកគេ នៅ​ពេល​ថ្ងៃ។


ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។


ដែល​ព្រះ‌អង្គ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ដើម្បី​រក​ទី​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ និង​ដោយ​ពពក​នៅ​ពេល​ថ្ងៃ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ"»។


គឺ​ព្រះ‌យេហូវ៉ា​ហើយ​ដែល​យាង​នាំ​មុខ​អ្នក ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ។ កុំ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម