គេអាំងតង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរតង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នកក្នុងបណ្ដាជនជាប្រញាប់
និក្ខមនំ 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវអាំងសាច់បរិភោគជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីងនៅយប់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង អាល់គីតាប នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។ |
គេអាំងតង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរតង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នកក្នុងបណ្ដាជនជាប្រញាប់
៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន
ហើយធ្វើឲ្យជីវិតគេជូរល្វីងដោយការនឿយលំបាក គឺប្រើឲ្យធ្វើបាយអ និងធ្វើដុំឥដ្ឋ ព្រមទាំងធ្វើការនៅស្រែចម្ការគ្រប់មុខ។ ការងារដែលគេបង្ខំឲ្យធ្វើទាំងប៉ុន្មាន សុទ្ធតែជាការងារយ៉ាងតឹងរ៉ឹងទាំងអស់។
មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃទាំងនោះ ត្រូវបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។
មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។
មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
ចូរថ្វាយយញ្ញបូជានៃការអរព្រះគុណដែលមានដំបែ ហើយប្រកាសប្រាប់យ៉ាងច្បាស់ ឲ្យបានថ្វាយតង្វាយស្ម័គ្រពីចិត្តទៅ ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ព្រះយេហូវ៉ា។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
ពេលនោះ ទើបគេយល់ថា ទ្រង់មិនមែនមានព្រះបន្ទូលប្រាប់គេឲ្យប្រយ័ត្ននឹងដំបែនំប៉័ងនោះទេ តែឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។
ត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងជ្រើសរើស។ លុះព្រឹកឡើង អ្នកត្រូវត្រឡប់ទៅជំរំរបស់អ្នកវិញ។
អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ