Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 34:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 មិន​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​មក​ថ្វាយ​យើង​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ក៏​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 មិន​ត្រូវ​យក​នំប៉័ង​មាន​មេ មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កុំ​ឲ្យ​ថ្វាយ​ឈាម​របស់​យញ្ញ‌បូជា ដែល​ថ្វាយ​ដល់​អញ ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​របស់​បុណ្យ​រំលង នោះ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​កន្លង​ដល់​ព្រឹក​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ឲ្យ​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​គូរបាន​នៃ​ពិធី​បុណ្យ​រំលង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។

សូមមើលជំពូក ចម្លង




និក្ខមនំ 34:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។


មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​មាន​ដំបែ នៅ​ក្នុង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង​ប៉ុណ្ណោះ»។


គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។


មិន​ត្រូវ​យក​ឈាម​យញ្ញ‌បូជា​របស់​យើង​ថ្វាយ​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ក៏​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​តង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ដែរ។


ប្រសិន‌បើ​មាន​សាច់​សល់​ពី​ពិធី​នោះ ឬ​នំបុ័ង​បាន​នៅ​សល់​រហូត​ដល់​ព្រឹក នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​ក្នុង​ភ្លើង មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​អាហារ​បរិសុទ្ធ។


រី​ឯ​តង្វាយ​ម្សៅ​ណា​ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា មិន​ត្រូវ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ។


ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​តង្វាយ​មេត្រី ដែល​សម្រាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិ‌ភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ។


គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ គឺ​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​រំលង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូត​ដល់​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។


មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​នៅ​ក្នុង​ទឹក​ដី​ទាំង​មូល​របស់​អ្នក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់​ដែល​អ្នក​ថ្វាយ​យញ្ញ‌បូជា​នៅ​ល្ងាច​ថ្ងៃ​ទី​មួយ នៅ​សល់​រហូត​ដល់​ព្រឹក​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម