លោកស្រីសារ៉ារស់នៅបានមួយរយម្ភៃប្រាំពីរឆ្នាំ នេះជាចំនួនឆ្នាំនៃជីវិតរបស់លោកស្រីសារ៉ា។
នាងអេសធើរ 9:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំងមួយរយម្ភៃប្រាំពីរ ក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុស ដោយពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត និងស្រគត់ស្រគំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំង១២៧នៃនគររបស់អ័ហាស៊ូរុស មានទាំងពាក្យស្រគត់ស្រគំ នឹងពាក្យដ៏ទៀងត្រង់ពិតផង អាល់គីតាប គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ស្តេចអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។ |
លោកស្រីសារ៉ារស់នៅបានមួយរយម្ភៃប្រាំពីរឆ្នាំ នេះជាចំនួនឆ្នាំនៃជីវិតរបស់លោកស្រីសារ៉ា។
រីឯនៅគ្រាព្រះបាទអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើមួយរយម្ភៃប្រាំពីរខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី
នៅវេលានោះ គឺថ្ងៃទីម្ភៃបី ខែទីបី ជាខែជេស្ឋ គេបានហៅពួកស្មៀនហ្លួងមក ហើយប្រាប់ឲ្យសរសេររាជបញ្ជា តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកនាយកតំណាងស្ដេច ពួកទេសាភិបាល ហើយពួកមន្ត្រីទាំងមួយរយម្ភៃប្រាំពីរអាណាខេត្ត ចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងអាណាខេត្ត តាមអក្សរជាតិ និងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ។
៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។
ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។
ព្រះបាទហេសេគាមានរាជឱង្ការទៅហោរាអេសាយថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានរាជឱអង្ការទៀតថា៖ គឺពីព្រោះនៅក្នុងជីវិតយើង នឹងមានសេចក្ដីសុខ និងសេចក្ដីពិត»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។