សាការី 8:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 “ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ការតមអាហារនៃខែទីបួន ការតមអាហារនៃខែទីប្រាំ ការតមអាហារនៃខែទីប្រាំពីរ និងការតមអាហារនៃខែទីដប់ នឹងត្រឡប់ជាសេចក្ដីរីករាយ និងអំណរ ហើយជាពិធីបុណ្យដ៏រីករាយដល់វង្សត្រកូលយូដាវិញ ដូច្នេះចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្តចុះ’។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ឯពេលតមអត់ក្នុងខែអាសាធ ខែស្រាពណ៍ ខែអស្សុជ ហើយនៅខែបុស្ស នោះត្រូវបានជាពេលរីករាយសប្បាយ ហើយជាបុណ្យគ្រឹកគ្រេងដល់ពួកវង្សយូដាវិញ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិតនឹងសេចក្ដីសុខចុះ សូមមើលជំពូកអាល់គីតាប19 «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ សូមមើលជំពូក |
ទុកជាថ្ងៃដែលពួកសាសន៍យូដាបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ និងជាខែដែលទុក្ខព្រួយរបស់គេ ត្រឡប់ជាអំណរសប្បាយ ពីការសោយសោក ត្រឡប់ជាថ្ងៃឈប់សម្រាក ដើម្បីឲ្យគេតាំងថ្ងៃទាំងពីរនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃសម្រាប់ជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។
បន្ទាប់មក ព្រះបាទសេដេគាបានបះបោរនឹងស្តេចស្រុកបាប៊ីឡូន ហើយដល់ឆ្នាំទីប្រាំបួន ក្នុងរាជ្យស្ដេច នៅថ្ងៃទីដប់ ខែទីដប់ ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បាននាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម ដោយបានធ្វើបន្ទាយនៅព័ទ្ធជុំវិញ។