Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:30 - អាល់គីតាប

30 គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ស្តេច​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំពីរ ក្នុង​នគរ​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដោយ​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​ស្រគត់​ស្រគំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ នឹង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ា​រស់​បាន​ទាំង​អស់ មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​ឆ្នាំ។


នេះ​ជា​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​ជំនាន់​ស្តេច​អហា‌ស៊ូរុស។


នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ស្តេច​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​សារ តាម​សេចក្ដី​ដែល​ម៉ាដេ‌កាយ​បង្គាប់ ផ្ញើ​ទៅ​ជន‌ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​អាណា‌ខេត្ត។ សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន‌ជាតិ​យូដា​ក៏​បាន​ទទួល​សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។


អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ទ្រង់​នឹង​ត្រូវ​អន្តរាយ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ក្បត់​ទ្រង់​ត្រូវ​វិនាស​សូន្យ​ទៅ។


សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។


ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​តប​ទៅ​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា​ដែល​អ្នក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ស្តេច​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ»។


«អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំ‌ពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីក‌រាយ​សម្រាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោ‌ឡារិក។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ‌សាន្ត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម