ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
នាងអេសធើរ 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួករាជបម្រើរបស់ស្តេចទាំងប៉ុន្មាន ដែលនៅត្រង់មាត់ទ្វាររាជវាំង សុទ្ធតែឱនចុះ ហើយគោរពដល់ហាម៉ាន ដ្បិតស្ដេចបានចេញរាជបញ្ជាដូច្នោះពីដំណើររបស់លោក តែម៉ាដេកាយមិនបានឱនចុះ ឬគោរពឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបានចេញបញ្ជាឲ្យរាជបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង ឱនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមឱនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកមហាតលិករបស់ស្តេច ដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេឱនខ្លួនចុះគោរពដល់ហាម៉ានទាំងអស់គ្នា ពីព្រោះស្តេចទ្រង់បានចេញបង្គាប់ ពីដំណើរលោកយ៉ាងនោះ តែម៉ាដេកាយមិនបានឱនខ្លួនទេ ក៏មិនគោរពផង អាល់គីតាប ស្តេចបានចេញបញ្ជាឲ្យអ្នកបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង អោនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។ |
ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ ម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង។
នៅគ្រានោះ កាលម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង មានមហាតលិករបស់ស្តេចពីរនាក់ ឈ្មោះប៊ីកថាន និងថេរែស ក្នុងចំណោមពួកអ្នកយាមនៅមាត់ទ្វាររាជវាំង មានកំហឹងជាខ្លាំង ហើយរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។
នៅស៊ូសាន ជាក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយ ស៊ីម៉ាយជាកូនគីស ក្នុងពូជបេនយ៉ាមីន
ក្រោយហេតុការណ៍នោះមក ព្រះបាទអ័ហាស៊ូរុសបានលើកតម្កើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងប្រទានតំណែងដល់លោក ហើយតាំងឲ្យលោកមានងារធំ លើសអស់ពួកមន្ត្រីទាំងប៉ុន្មានដែលនៅចំពោះស្ដេច។
ដូច្នេះ ពួករាជបម្រើរបស់ស្តេចដែលនៅត្រង់មាត់ទ្វាររាជវាំង សួរម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកទទឹងនឹងរាជបញ្ជារបស់ស្តេចដូច្នេះ?»
កាលហាម៉ានឃើញថា ម៉ាដេកាយមិនព្រមឱនចុះ ឬគោរពដល់ខ្លួន លោកមានចិត្តក្រេវក្រោធជាខ្លាំង។
នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅដោយមានចិត្តត្រេកអរ ហើយរីករាយ។ ប៉ុន្ដែ កាលហាម៉ានឃើញម៉ាដេកាយនៅមាត់ទ្វាររាជវាំង ដែលមិនឈរឡើង ឬឱនគោរពនៅមុខខ្លួន នោះលោកមានពេញដោយកំហឹងចំពោះម៉ាដេកាយ។
ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់រឿងនេះចុះក្នុងសៀវភៅ ទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតយើងនឹងលុបឈ្មោះអាម៉ាឡេកចេញពីក្រោមមេឃនេះឲ្យអស់ មិនឲ្យអ្នកណានឹកចាំទៀតឡើយ»។
ដោយពោលថា៖ «ចូរលើកទង់ជ័យរបស់ព្រះយេហូវ៉ាឡើង! ព្រះយេហូវ៉ានឹងច្បាំងជាមួយសាសន៍អាម៉ាឡេកគ្រប់ជំនាន់តរៀងទៅ»។
ដោយព្រោះដានីយ៉ែលទូលសូមដល់ស្តេច ស្ដេចក៏តែងតាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឲ្យគ្រប់គ្រងលើកិច្ចការទាំងឡាយនៅអាណាខេត្តបាប៊ីឡូន ប៉ុន្ដែ ដានីយ៉ែលនៅបម្រើស្ដេចក្នុងរាជវាំងវិញ។
ដូច្នេះ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានឲ្យអ្នកឈប់សម្រាក ពីអស់ទាំងខ្មាំងសត្រូវរបស់អ្នកដែលនៅជុំវិញអ្នក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់ជាមត៌ក នោះត្រូវឲ្យលុបការនឹកចាំរបស់សាសន៍អាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ»។
ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។