Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ដោយ​ព្រោះ​ដានី‌យ៉ែល​ទូល​សូម​ដល់​ស្តេច ស្ដេច​ក៏​តែង​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​ទាំង​ឡាយ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន ប៉ុន្ដែ ដានី‌យ៉ែល​នៅ​បម្រើ​ស្ដេច​ក្នុង​រាជ‌វាំង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ដានីយ៉ែល​ទូល​សុំ​ដល់​ស្ដេច នោះ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន រីឯ​ដានីយ៉ែល​វិញ គាត់​នៅក្នុង​រាជវាំង​របស់​ស្ដេច​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 លោក​ដានី‌យ៉ែល​ទូល‌អង្វរ​ស្ដេច សូម​ទ្រង់​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បម្រើ​ព្រះ‌មហា‌ក្សត្រ​ក្នុង​ព្រះ‌បរម​រាជ​វាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ឯ​ដានី‌យ៉ែល លោក​សូម​ដល់​ស្តេច ហើយ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ឡើង​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង នៅ​ខេត្ត​បាប៊ីឡូន​តែ​ដានី‌យ៉ែល​លោក​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

49 ដានី‌យ៉ែល​សូម​ស្តេច​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​គាត់​ផ្ទាល់​នៅ​បម្រើ​ស្តេច​ក្នុង​បរម​រាជ​វាំង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:49
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែលគេ​ប្រមូល​ពួក​ស្ត្រី​ក្រមុំ​មក​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង។


នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​របស់​ស្តេច​ពីរ​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ចំណោម​ពួក​អ្នក​យាម​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​កំហឹង​ជា​ខ្លាំង ហើយ​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។


ពួក​រាជ​បម្រើ​របស់​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សុទ្ធ​តែ​ឱន​ចុះ ហើយ​គោរព​ដល់​ហាម៉ាន ដ្បិត​ស្ដេច​បាន​ចេញ​រាជ​បញ្ជា​ដូច្នោះ​ពី​ដំណើរ​របស់​លោក តែ​ម៉ា‌ដេកាយ​មិន​បាន​ឱនចុះ ឬ​គោរព​ឡើយ។


កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ​ជម្នះ នោះ​បណ្ដា‌ជន​មាន​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។


ពេល​នោះ គេ​យក​បាន​ក្រុង​យេរូសាឡិម​ហើយ មន្ត្រី​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្ដាល គឺ​មាន​នើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាប​សារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រម​ទាំងមន្ត្រីឯ​ទៀតទាំង​ប៉ុន្មាន​របស់​ស្តេច​បាប៊ីឡូន។


រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។


ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ដូច​តទៅ៖ លោក​ដាក់​ឈ្មោះ​ដានី‌យ៉ែល​ថា បេលថិ‌ស្សាសារ ដាក់​ឈ្មោះ​ហាណា‌នាថា សាដ្រាក់ ដាក់​ឈ្មោះ​មីសា‌អែលថា មែសាក់ ហើយ​ដាក់​ឈ្មោះ​អ័‌សារា​ថា អ័បេឌ-នេកោ។


បន្ទាប់​មក ដានី‌យ៉ែល​ក៏​វិល​ទៅ​ផ្ទះ​វិញ ជម្រាប​រឿង​នោះ​ដល់​ហាណា‌នា មីសា‌អែល និង​អ័‌សារា ជា​គូ​កន​របស់​លោក


ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ធ្វើ​រូប​បដិ‌មាករ​មួយ​ពី​មាស មាន​កម្ពស់​ហុក​សិប​ហត្ថ ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។


ហើយ​ឲ្យ​មាន​អធិបតី​បី​រូប គ្រប់​គ្រង​លើ​នាយក​ទាំង​នោះ ដើម្បី​ឲ្យ​គេ​ធ្វើ​របាយ​ការណ៍​ជូន​លោក​ទាំង​បី ប្រ‌យោជន៍​មិន​ឲ្យ​ខូច​ខាត​ផល​ប្រយោជន៍​របស់​ស្ដេច ឯ​ដានី‌យ៉ែល​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​តាំង​ឲ្យ​មាន​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ​គុណ​ដល់​សំណល់​នៃ​ពួក​យ៉ូសែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម