Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ព្រម​ឱន​ចុះ ឬ​គោរព​ដល់​ខ្លួន លោក​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ឱន​គោរព​ដល់​ខ្លួន​ទេ នោះ​លោក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្រោធ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយ‌បង្គំ​គាត់​ទេ​នោះ គាត់​ខឹង​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 3:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​យាង​មក​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​នោះ​ទេ។ ពេល​នោះ ស្ដេច​ទ្រង់​ក្រេវ‌ក្រោធ ហើយ​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។


ពួក​រាជ​បម្រើ​របស់​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សុទ្ធ​តែ​ឱន​ចុះ ហើយ​គោរព​ដល់​ហាម៉ាន ដ្បិត​ស្ដេច​បាន​ចេញ​រាជ​បញ្ជា​ដូច្នោះ​ពី​ដំណើរ​របស់​លោក តែ​ម៉ា‌ដេកាយ​មិន​បាន​ឱនចុះ ឬ​គោរព​ឡើយ។


កាល​គេ​សួរ​គាត់​ពី​មួយ​ទៅ​មួយ​ថ្ងៃ ហើយ​គាត់​មិន​ព្រម​ស្តាប់​គេ គេ​ក៏​ប្រាប់​ហាម៉ាន ដើម្បី​ចង់​ដឹង​ថា តើ​ម៉ា‌ដេកាយ​ប្រកាន់​តាម​ពាក្យ​របស់​គាត់​បាន ឬ​មិន​បាន ដ្បិត​គាត់​បាន​ប្រាប់​ឲ្យ​គេ​ថា​គាត់​ជា​សាសន៍​យូដា។


នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ​ដោយ​មាន​ចិត្ត​ត្រេក​អរ ហើយ​រីក‌រាយ។ ប៉ុន្ដែ កាល​ហាម៉ាន​ឃើញ​ម៉ា‌ដេកាយ​នៅ​មាត់​ទ្វារ​រាជ‌វាំង ដែល​មិន​ឈរ​ឡើង ឬ​ឱន​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​កំហឹង​ចំពោះ​ម៉ា‌ដេកាយ។


គឺ​ជា​សេចក្ដី​មួម៉ៅ ដែល​ប្រហារ​មនុស្ស​ឥត​បើ​គិត ហើយ​សេចក្ដី​ច្រណែន ក៏​សម្លាប់​មនុស្ស​ឆោត​ខ្លៅ


៙ មនុស្ស​អាក្រក់ គេ​បង្កើត​គម្រោង​ការ​អាក្រក់ ទាស់​នឹង​មនុស្ស​សុចរិត ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត


សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សម្ដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។


អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គេ​ឲ្យ​រួច នោះ​អ្នក​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។


ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល​ងាយ និង​សេចក្ដី​អំនួត​ទទេ។


គឺ​ថា ពួក​ល្ងី‌ល្ងើ​បាន​តាំង​ឡើង​នៅ​ទី​ខ្ពស់ តែ​ពួក​ដែល​មាន​ត្រកូល​ខ្ពស់ គេ​អង្គុយ​នៅ​កន្លែង​ទាប​ថោក​វិញ។


ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម