Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នៅ​គ្រា​ដែលគេ​ប្រមូល​ពួក​ស្ត្រី​ក្រមុំ​មក​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេ‌កាយ​មាន​មុខងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេ‌កាយ​មាន​មុខ‌ងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​របស់​ស្តេច​ពីរ​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ចំណោម​ពួក​អ្នក​យាម​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​កំហឹង​ជា​ខ្លាំង ហើយ​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។


ប៉ុន្តែ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​គ្មាន​តម្លៃ​អ្វី​ចំពោះ​ខ្ញុំ​ទេ»។


នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ​ដោយ​មាន​ចិត្ត​ត្រេក​អរ ហើយ​រីក‌រាយ។ ប៉ុន្ដែ កាល​ហាម៉ាន​ឃើញ​ម៉ា‌ដេកាយ​នៅ​មាត់​ទ្វារ​រាជ‌វាំង ដែល​មិន​ឈរ​ឡើង ឬ​ឱន​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​កំហឹង​ចំពោះ​ម៉ា‌ដេកាយ។


ដោយ​ព្រោះ​ដានី‌យ៉ែល​ទូល​សូម​ដល់​ស្តេច ស្ដេច​ក៏​តែង​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឲ្យ​គ្រប់​គ្រង​លើ​កិច្ច​ការ​ទាំង​ឡាយ​នៅ​អាណា​ខេត្ត​បាប៊ី‌ឡូន ប៉ុន្ដែ ដានី‌យ៉ែល​នៅ​បម្រើ​ស្ដេច​ក្នុង​រាជ‌វាំង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម