ចូរនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងនេះសិន រួចសឹមយើងលើកនាងមួយទៀតឲ្យកូនដែរ ទុកជាឈ្នួលការដែលកូននឹងបម្រើពុកប្រាំពីរឆ្នាំទៀត»។
នាងរស់ 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមត៌កគាត់ឡើងវិញ ដើម្បីកុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ នៅថ្ងៃនេះ អ្នករាល់គ្នាជាសាក្សីស្រាប់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះ អស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន នឹងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង អាល់គីតាប ខ្ញុំក៏សូមយកនាងរស់ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះអស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។ |
ចូរនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងនេះសិន រួចសឹមយើងលើកនាងមួយទៀតឲ្យកូនដែរ ទុកជាឈ្នួលការដែលកូននឹងបម្រើពុកប្រាំពីរឆ្នាំទៀត»។
ប៉ុន្ដែ ដោយអូណាន់ដឹងថា ពូជនោះមិនបានជារបស់ខ្លួន ពេលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់តែងសម្រក់ទឹកកាមចោលទៅដី ដើម្បីកុំឲ្យគាត់បានបន្តពូជឲ្យបងប្រុសខ្លួន។
សូមឲ្យសេចក្ដីទាំងនោះ នៅចំពោះព្រះយេហូវ៉ាជានិច្ច ដើម្បីឲ្យព្រះអង្គបានផ្តាច់គេចេញពីផែនដី កុំឲ្យអ្នកណានឹកនាដល់គេឡើយ!
ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី នឹកចាំពីគេតទៅទៀត។
អ្នកណាដែលរកបានប្រពន្ធ ឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ាដែរ។
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
ពូជពង្សអ្នកក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតពីអ្នកមក នឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន ឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខយើងឡើយ។
យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ ព្រោះចង់បានប្រពន្ធ ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។
ដូច្នេះ ខ្ញុំក៏ទិញនាងមកវិញ ដោយសាច់ប្រាក់ដប់ប្រាំសេកែល និងស្រូវឱកមួយថាំងកន្លះ ព្រមទាំងស្រាទំពាំងបាយជូរមួយរង្វាល់។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។
អ្នករាល់គ្នាសួរថា "ហេតុអ្វីបានជាព្រះអង្គមិនទទួល?" ព្រោះព្រះយេហូវ៉ាជាសាក្សីរវាងអ្នកនឹងប្រពន្ធដែលអ្នកបានគ្នាពីកាលក្រមុំកំលោះនោះ ទោះបើនាងជាគូរបស់អ្នក ហើយជាប្រពន្ធពេញច្បាប់ក៏ដោយ តែអ្នកបានក្បត់នឹងនាងដែរ។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវបន្តឈ្មោះឲ្យបងប្រុសដែលបានស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមសាសន៍អ៊ីស្រាអែល។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។
នោះលោកបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា៖ «នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន និងម៉ាឡូនពីណាអូមីហើយ