Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ ដោយ​អូណាន់​ដឹង​ថា ពូជ​នោះ​មិន​បាន​ជា​របស់​ខ្លួន ពេល​ណា​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង នោះ​គាត់​តែង​សម្រក់​ទឹក​កាម​ចោល​ទៅ​ដី ដើម្បី​កុំ​ឲ្យ​គាត់​បានបន្ត​ពូជ​ឲ្យ​បង​ប្រុស​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ប៉ុន្តែ​អូណាន់​ដឹង​ថា​ពូជ​នោះ​នឹង​មិន​ទៅជា​របស់​គាត់​ទេ ដូច្នេះ​ពេលណា​គាត់​ចូលទៅឯ​ប្រពន្ធ​របស់​បងប្រុស​គាត់ គាត់​ក៏​សម្រក់ចោល​ទៅ​ដី ដើម្បីកុំឲ្យ​មាន​ពូជ​សម្រាប់​បងប្រុស​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ​អូណាន់​ដឹង​ថា ពូជ‌ពង្ស​ដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជ‌ពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​សម្រក់​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​ឲ្យ​បង​ប្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​អូណាន់​គាត់​ដឹង​ថា ពូជ​នោះ​មិន​បាន​ជា​របស់​ផង​ខ្លួន​ទេ បាន​ជា​កាល​ណា​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​បង នោះ​គាត់​សំរក់​ចោល​ទៅ​ដី​វិញ ដើម្បី​មិន​ឲ្យ​កើត​ពូជ​ដល់​បង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ​អូណាន់​ដឹង​ថា ពូជ‌ពង្ស​ដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជ‌ពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​សម្រក់​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​ឲ្យ​បង​ប្រុស។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នេះ អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ប្រហារ​គាត់​ដែរ។


គឺ​ជា​សេចក្ដី​មួម៉ៅ ដែល​ប្រហារ​មនុស្ស​ឥត​បើ​គិត ហើយ​សេចក្ដី​ច្រណែន ក៏​សម្លាប់​មនុស្ស​ឆោត​ខ្លៅ


សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។


«ប្រសិន‌បើ​បង​ប្អូន​ប្រុស​ៗ​នៅ​ជា‌មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់ មិន​ត្រូវ​រៀប​ការ​ជា‌មួយ​អ្នក​ដទៃ​ក្រៅ​ពីគ្រួសារ​នោះ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​ចូល​ទៅ​ឯ​នាង ហើយ​យក​នាង​ជា​ប្រពន្ធ រួច​បំពេញ​កាតព្វកិច្ច តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើចំពោះនាង។


កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​បន្ត​ឈ្មោះ​ឲ្យ​បង​ប្រុស​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​គាត់​បាត់​ពី​ចំណោម​សាសន៍​អ៊ីស្រា‌អែល។


ដ្បិត​ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង​ចចេស និង​វង្វេង ទាំង​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា សេចក្ដី​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង ទាំង​រស់​នៅ​ដោយ​ចិត្ត​អាក្រក់ និង​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​មាន​ចិត្ត​ច្រណែន និង​មាន​គំនុំគុំ​គួន​ក្នុង​ចិត្ត នោះ​មិន​ត្រូវ​អួត​ខ្លួន ឬ​កុហក​ទាស់​នឹង​សេចក្តី​ពិត​ឡើយ។


ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​គំនុំ​គុំ​គួន ទី​នោះ​ក៏​មាន​ភាព​វឹក‌វរ និង​អំពើ​អាក្រក់​គ្រប់​យ៉ាង។


ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ​គម្ពីរចែង​មក​ជាឥត​ប្រយោជន៍​ឬ ដែល​ថា៖ «ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មក​គង់​ក្នុង​យើង ទ្រង់​ស្រឡាញ់​ដោយ​ព្រះ​ហឫទ័យ​ប្រចណ្ឌ»?


ប៉ុន្តែ ណា‌អូមី​ឃាត់​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​តាម​ម្តាយ? តើ​ម្តាយ​នៅ​មាន​កូន​ក្នុង​ពោះ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្តី​ដល់​ឯង​បាន​ឬ?


មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មត៌ក​គាត់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​ត្រូវ​កាត់​ចេញ​ពី​ពួក​បង‌ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​ស្រាប់​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម