ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​រស់ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​ម្តាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្តី​ស្លាប់​ទេ ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្តាយ​បាន បើ​មិន​ពិត​ទេ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។

សូមមើលជំពូក



នាង​រស់ 1:17
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អ៊ីត‌តាយ​ទូល​តប​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ដ៏​មាន​ព្រះ‌ជន្មថា នៅ​កន្លែង​ណា​ដែល​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​គង់​នៅ ទោះ​បើ​ស្លាប់ ឬ​រស់​ក្តី នោះ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ និង​នៅ​ទី​នោះ​ដែរ»។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


ពេល​នោះ ប្រជាជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ព្រះបាទ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែ ព្រះបាទ​ដាវី​ឌ​ស្បថ​ថា៖ «បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ»។


ប្រសិន‌បើ​ទូល‌បង្គំ​មិន​លើក​ព្រះបាទ​ដាវីឌ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​នោះ សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង


ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ គាត់​ផ្តាំ​កូន​ថា៖ «កាល​ណា​យើង​ស្លាប់​ទៅ ត្រូវ​បញ្ចុះ​សព​យើង​នៅ​ក្នុង​ផ្នូរ ដែល​បាន​បញ្ចុះ​អ្នក​សំណព្វ​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​យើង​នៅ​ទន្ទឹម​គ្នា


ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។


នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា៖ «បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង


ព្រះបាទ​ហេន-ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ថា៖ «បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​មួយ​ក្បង់​ដៃ សម្រាប់​ពួក​អ្នក​ដែល​តាម​យើង​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង»។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «បើ​ក្បាល​អេលី‌សេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។


៙ ឱ​បុត្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​បំភ្លេច​ប្រជា‌រាស្ត្រ​របស់​បុត្រី និងពួក​ដំណាក់​បិតា​របស់​បុត្រីទៅ


ពេល​លោកមក​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ នោះ​លោក​មាន​អំណរ​យ៉ាង​ខ្លាំង រួច​លោក​ក៏​ដាស់​តឿន​ពួក​គេ​ទាំង​អស់​គ្នា ឲ្យមាន​ចិត្តប្ដូរ​ផ្ដាច់​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច


ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។


ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។


កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក​ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ផង នាង​បាន​បង្កើត​វា​មក»។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​យ៉ូណា‌ថាន​អើយ បើ​បុត្រ​មិន​ត្រូវ​ស្លាប់​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​បិតា​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង»។


តែ​ប្រសិន‌បើ​បិតា​ខ្ញុំ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា‌មួយ​បិតា​ខ្ញុំ​ដែរ


ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​មួយ​ក្តី ឲ្យ​រស់​នៅ​រហូត​ដល់​ព្រឹក​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។


លោកអេលី​សួរ​ថា៖ «តើ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក​អ្វី​ខ្លះ? សូម​កុំ​លាក់​នឹង​ខ្ញុំ បើ​អ្នក​លាក់​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក សូម​ព្រះ​ធ្វើ​ដល់​អ្នក​ដូច្នោះ​ដែរ និង​លើស​ទៅ​ទៀត​ផង»។