Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក​ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ផង នាង​បាន​បង្កើត​វា​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែ‌រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ‌ពីរ​នាក់​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កូន​នេះ​នឹង​បាន​សំរាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ចៅ​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​សុភ‌មង្គល​ឡើង​វិញ ហើយ​ជួយ​ថែ​រក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំ​ពីរ​នាក់​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




នាង​រស់ 4:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​នោះ កូន​នឹង​ផ្គត់​ផ្គង់​លោក​ឪពុក ក្រែង​លោក​ឪពុក​ជួប​ការ​ខ្វះខាត គឺ​ទាំង​លោក​ឪពុក និង​ក្រុម​គ្រួសារ​លោក​ឪពុក ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​នៅ​មាន​អំណត់​ប្រាំ​ឆ្នាំ​ទៀត"។


លោក​យ៉ូសែប​បាន​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ឪពុក បង‌ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​របស់​ឪពុក​លោក​ទាំង​អស់ តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក‌គេ។


ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។


អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។


ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។


ណា‌អូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា


ពេល​នោះ អែល‌កា‌ណា​ជា​ប្តី​សួរ​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិ‌ភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?»


ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត គេ​នឹង​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត ដល់​ពួក​អ្នក​ដែល​ធ្លាប់​អត់‌ឃ្លាន ឲ្យ​គេ​បាន​ឆ្អែត​វិញ បាន​ជា​ស្ត្រី​អារ​អាច​បង្កើត​កូន បាន​ដល់​ទៅ​ប្រាំពីរ​នាក់ តែ​ស្ត្រី​ដែល​ធ្លាប់​មាន​កូន​ច្រើន ទៅ​ជា​គ្មាន​កូន​ទៅ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម