Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោកអេលី​សួរ​ថា៖ «តើ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក​អ្វី​ខ្លះ? សូម​កុំ​លាក់​នឹង​ខ្ញុំ បើ​អ្នក​លាក់​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក សូម​ព្រះ​ធ្វើ​ដល់​អ្នក​ដូច្នោះ​ដែរ និង​លើស​ទៅ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​សួរ​ថា៖ «តើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ‌ពេចន៍​ណា​មួយ​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ សូម​ព្រះអង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​អេលី​សួរ​ថា ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​យ៉ាង​ដូច​ម្តេច​ខ្លះ សូម​កុំ​លាក់​នឹង​អញ​ឡើយ បើ​ឯង​លាក់​ការ​អ្វី​នឹង​អញ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​ឯង​ដូច្នោះ​ដែរ ហើយ​លើស​ទៅ​ទៀត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គាត់​សួរ​ថា៖ «តើ​អុលឡោះ​មាន​បន្ទូល​មក​កូន​ឯង​ដូច​ម្តេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ​ពេចន៍​ណា​មួយ​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​នោះ សូម​ទ្រង់​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 3:17
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «កុំ​លាក់​សេចក្ដី​ណា​ដែល​យើង​សួរ​នាង​ឡើយ» នាង​ទូល​តប​ថា៖ «សូម​ព្រះ‌ករុណា​ជា​ម្ចាស់ មាន​រាជ‌ឱង្ការ​មក​ចុះ»។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


ពេល​នោះ ប្រជាជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ព្រះបាទ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែ ព្រះបាទ​ដាវី​ឌ​ស្បថ​ថា៖ «បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ»។


ប្រសិន‌បើ​ទូល‌បង្គំ​មិន​លើក​ព្រះបាទ​ដាវីឌ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​នោះ សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង


ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?»


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «បើ​ក្បាល​អេលី‌សេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។


៙ សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូល‌បង្គំ​ចុះ នោះ​នឹង​បាន​ជា​គុណ សូម​ឲ្យ​គេ​ប្រដៅ​ទូល‌បង្គំ នោះ​នឹង​បាន​ដូចជា ប្រេង​លាប​លើ​ក្បាល​ទូល‌បង្គំ សូម​កុំ​ឲ្យ​ក្បាល​ទូលបង្គំ​ប្រកែក​ឡើយ។ ក៏​ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​បន្ដ​អធិស្ឋាន ទាស់​នឹង​អំពើ​អាក្រក់របស់​មនុស្ស​ទុច្ចរិត។


ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា មក​នៅ​ត្រង់​ទ្វារ​ទី​បី​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ហោរា​យេរេមា​ថា៖ «យើង​ចង់​សួរ​បន្តិច កុំ​លាក់​នឹង​យើង​ឡើយ»។


ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​ឮ​ហើយ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​ពី​អ្នក​រាល់​គ្នា​ឡើយ»។


ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ!


ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ? ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ព្រះ‌អង្គ​ត្រូវ​ទញ់‌ទាល់​ឬ? តើ​ព្រះ‌អង្គ​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​យើង​ប្រើ​ពាក្យ​មិន​ធ្វើ​ល្អ ទៅ​ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ឬ?


គាត់​ក៏​មក​ជួប​បាឡាក​ដែល​កំពុង​ឈរ​ក្បែរ​តង្វាយ​ដុត ទាំង​មាន​មន្ត្រី​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ។ បាឡាក​សួរ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»


ព្រះ‌យេស៊ូវ​នៅ​តែ​ស្ងៀម។ ពេល​នោះ សម្ដេច​សង្ឃ​បង្គាប់​ព្រះ‌អង្គ​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ទៅ ហើយ​ប្រាប់​យើង​មក ប្រសិន‌បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន»។


អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​យ៉ូណា‌ថាន​អើយ បើ​បុត្រ​មិន​ត្រូវ​ស្លាប់​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​បិតា​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង»។


តែ​ប្រសិន‌បើ​បិតា​ខ្ញុំ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា‌មួយ​បិតា​ខ្ញុំ​ដែរ


ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​មួយ​ក្តី ឲ្យ​រស់​នៅ​រហូត​ដល់​ព្រឹក​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។


លោកអេលី​ហៅ​សាំយូ‌អែល​ថា៖ «សាំយូ‌អែល កូន​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម