Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 1:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ម្តាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្តី​ស្លាប់​ទេ ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្តាយ​បាន បើ​មិន​ពិត​ទេ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។

សូមមើលជំពូក ចម្លង




នាង​រស់ 1:17
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ៊ីត‌តាយ​ទូល​តប​ថា ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នឹង​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ដ៏​មាន​ព្រះ‌ជន្មាយុ​ថា នៅ​កន្លែង​ណា​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​គង់​នៅ ទោះ​បើ​ស្លាប់ឬ​រស់​ក្តី នោះ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​នៅ​ទី​នោះ​ដែរ


មួយ​ទៀតត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង


នោះ​បណ្តាជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែដាវីឌ​ទ្រង់​ស្បថ​ថា បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ


បើ​សិន​ជា​ទូលបង្គំ​មិន​លើក​ដាវីឌ​ឡើង តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​ហើយ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង


កាល​ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ នោះ​គាត់​ផ្តាំ​កូន​ថា កាល​ណា​អញ​ស្លាប់​ទៅ ត្រូវ​ឲ្យ​បញ្ចុះ​សព​អញ​នៅ​ក្នុង​ផ្នូរ ដែល​បាន​បញ្ចុះ​អ្នក​សំណប់​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​អញ​នៅ​ទន្ទឹម​គ្នា


ដូច្នេះ យេសិ‌បិល ព្រះ‌នាង​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា ដល់​ស្អែក​នេះ ពេល​ថ្មើរ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង


នោះ​ស្តេច​សាឡូម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រព្រឹត្ត​នឹង​ទូលបង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង


ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង


នោះ​ទ្រង់​មាន​បន្ទូល​ស្បថ​ថា បើ​ក្បាល​អេលី‌សេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង។


៙ កូន​ស្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ភ្លេច​សាសន៍​ឯង នឹង​ផ្ទះ​ឪពុក​ឯង​ទៅ


កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះ‌គុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្ដី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌អម្ចាស់


ប៉ុន្តែ​នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ


តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ នឹង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ


កូន​នេះ​នឹង​បាន​សំរាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក


សូល​មាន​បន្ទូល​ថា ឱ​យ៉ូណា‌ថាន​អើយ បើ​ឯង​មិន​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ធ្វើ​ដល់​អញ​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង


តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ


ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​១​ក្តី ឲ្យ​រស់​នៅ​ដរាប​ដល់​ស្រាង​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ​ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង។


រួច​អេលី​សួរ​ថា ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​យ៉ាង​ដូច​ម្តេច​ខ្លះ សូម​កុំ​លាក់​នឹង​អញ​ឡើយ បើ​ឯង​លាក់​ការ​អ្វី​នឹង​អញ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​ឯង​ដូច្នោះ​ដែរ ហើយ​លើស​ទៅ​ទៀត​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម