ទំនុកតម្កើង 82:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកនឹងត្រូវស្លាប់ដូចមនុស្សធម្មតា ហើយនឹងត្រូវដួលដូចជាអ្នកធំណាមួយដែរ»។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ អ្នករាល់គ្នានឹងស្លាប់ដូចមនុស្ស អ្នករាល់គ្នានឹងដួលដូចមេដឹកនាំណាម្នាក់ដែរ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត ដូចអ្នកធំបាត់បង់តំណែងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែឯងនឹងស្លាប់ទៅ ដូចជាមនុស្សធម្មតាដែរ គឺនឹងត្រូវដួលដូចជាមេណាមួយ អាល់គីតាប ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត ដូចអ្នកធំបាត់បង់តំណែងដែរ។ |
ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។
សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀប សូមឲ្យពួកចៅហ្វាយរបស់គេទាំងអស់ បានដូចជាសេបា និងសាលមូណា
នៅគ្រានោះ តើអ្នកនៅតែពោល នៅមុខអ្នកដែលសម្លាប់អ្នកថា យើងជាព្រះទៀតឬ? ប៉ុន្តែ នៅក្នុងកណ្ដាប់ដៃអ្នកដែលសម្លាប់អ្នក នោះអ្នកជាមនុស្ស មិនមែនជាព្រះឡើយ។
ប្រយោជន៍មិនឲ្យដើមឈើទាំងប៉ុន្មាន នៅក្បែរទឹកបានលូតឡើងខ្ពស់ ឬឲ្យមានចុងខ្ពស់កប់ពពក ហើយមិនឲ្យដើមណាដែលបឺតទឹក ដុះឡើងមានសណ្ឋានខ្ពស់ស្មើនឹងវា។ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្ដាលពួកមនុស្សជាតិ ជាមួយពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។