អេសេគាល 31:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប្រយោជន៍មិនឲ្យដើមឈើទាំងប៉ុន្មាន នៅក្បែរទឹកបានលូតឡើងខ្ពស់ ឬឲ្យមានចុងខ្ពស់កប់ពពក ហើយមិនឲ្យដើមណាដែលបឺតទឹក ដុះឡើងមានសណ្ឋានខ្ពស់ស្មើនឹងវា។ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្ដាលពួកមនុស្សជាតិ ជាមួយពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានដំកើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។ សូមមើលជំពូកអាល់គីតាប14 ធ្វើដូច្នេះ កុំឲ្យដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំឲ្យដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។ សូមមើលជំពូក |
នោះយើងនឹងទម្លាក់អ្នកទៅជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ក្នុងចំណោមពួកហិនវិនាសពីបុរាណ គឺឲ្យនៅជាមួយអស់អ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងអ្នកទៀតឡើយ តែយើងនឹងធ្វើឲ្យមានសិរីល្អនៅស្ថានរបស់មនុស្សរស់វិញ។
ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
គេនឹងបណ្តេញអ្នកចេញពីចំណោមមនុស្សលោក អ្នកនឹងមានទីលំនៅជាមួយសត្វនៅទីវាល គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ដរាបដល់បានកន្លងទៅអស់ប្រាំពីរខួប ទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណា តាមតែព្រះហឫទ័យរបស់ព្រះអង្គ»។