Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 83:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀប សូម​ឲ្យ​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 សូម​ធ្វើឲ្យ​ពួក​អភិជន​របស់ពួកគេ​បាន​ដូចជា​អូរិប និង​សៀប ហើយ​ឲ្យ​ពួក​ព្រះអង្គម្ចាស់​ទាំងអស់​របស់ពួកគេ បាន​ដូចជា​សេបាស និង​សាលមូណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប នឹង​សៀប អើ សូម​ឲ្យ​អស់​ពួក​ចៅហ្វាយ​ក្នុង​សាសន៍​ទាំង​នោះ បាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ទ្រង់​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ទ្រង់​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 83:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សព​របស់​យេសិ‌បិល​នឹងក្លាយ​ជា​ជី​នៅ​លើ​ដី ក្នុង​ទី​តំបន់​នៃ​ស្រុក​យេស‌រាល បាន​ជា​មិន​ដែល​មាន​អ្នក​ណា​ថា នេះ​ជា​សព​យេសិ‌បិល​នោះ​ឡើយ"»។


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។


គេ​ចាប់​បាន​មេ​ដឹក​នាំ​ទាំង​ពីរ​របស់​សាសន៍​ម៉ាឌាន គឺ​អូរិប សៀប។ គេ​បាន​សម្លាប់​អូរិប នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​គេ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លៃ​ទំពាំង‌បាយ‌ជូរ​របស់​សៀប។ បន្ទាប់​មក គេ​ដេញ​តាម​ពួក​ម៉ាឌាន​បន្ត​ទៀត រួច​គេ​យក​ក្បាល​របស់​អូរិប និង​សៀប មក​ជូន​គេឌាន នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម