៙ «ម្នាលប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ យើងនឹងពោល ឱអ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក យើងជាព្រះ គឺជាព្រះរបស់អ្នក។
ទំនុកតម្កើង 81:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ នៅពេលយើងរំឭកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង! ព្រះគម្ពីរខ្មែរសាកល ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក! អ៊ីស្រាអែលអើយ ឱបើអ្នកស្ដាប់តាមយើងទៅអេះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងធ្វើបន្ទាល់ដល់ឯង ឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ អាល់គីតាប ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រអែលអើយ ចូរស្ដាប់ពាក្យយើង |
៙ «ម្នាលប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ យើងនឹងពោល ឱអ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក យើងជាព្រះ គឺជាព្រះរបស់អ្នក។
ឱប្រសិនបើប្រជារាស្ត្ររបស់យើង ព្រមស្តាប់តាមយើងទៅអេះ! ឱប្រសិនបើអ៊ីស្រាអែល ព្រមដើរតាមផ្លូវរបស់យើងទៅអេះ!
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
លោកដាក់ឈ្មោះកន្លែងនោះថា "ម៉ាសា" និង "មេរីបា" ដោយព្រោះកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ា ដោយពោលថា "តើព្រះយេហូវ៉ាគង់ក្នុងចំណោមពួកយើងមែនឬ?"
នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។
ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។
នេះជាទឹកនៅមេរីបា ដែលប្រជាជនអ៊ីស្រាអែលបានរករឿងព្រះយេហូវ៉ា ហើយព្រះអង្គបានសម្ដែងភាពបរិសុទ្ធរបស់ព្រះអង្គ ដោយសារទឹកនោះឯង។
ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។
ខ្ញុំបានធ្វើបន្ទាល់ប្រាប់ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក អំពីការប្រែចិត្តទៅរកព្រះ និងអំពីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
លោកមានប្រសាសន៍ទៅគេថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានទូន្មានអ្នករាល់គ្នានៅថ្ងៃនេះចុះ ហើយបង្គាប់ដល់កូនចៅរបស់អ្នករាល់គ្នា ឲ្យគេប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងព្រះបន្ទូលនៅក្នុងក្រឹត្យវិន័យនេះ។
សូមលោកចូលទៅជិត ស្តាប់សេចក្ដីទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល រួចសូមលោកប្រាប់មកយើងខ្ញុំ ពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំមានព្រះបន្ទូលមកកាន់លោកចុះ នោះយើងខ្ញុំនឹងស្តាប់ ហើយប្រព្រឹត្តតាម"។
ប្រសិនបើយើងបានទទួលទីបន្ទាល់របស់មនុស្ស នោះទីបន្ទាល់របស់ព្រះ រឹតតែធំជាងនោះទៅទៀត ដ្បិតទីបន្ទាល់របស់ព្រះ គឺព្រះអង្គធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។