Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 81:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំឭក​ដាស់‌តឿន​អ្នក ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ស្ដាប់ យើង​នឹង​ធ្វើបន្ទាល់​ទាស់នឹង​អ្នក​! អ៊ីស្រាអែល​អើយ ឱបើ​អ្នក​ស្ដាប់តាម​យើង​ទៅអេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់ នៅ​ពេល​យើង​រំឭក​ដាស់​តឿន​អ្នក ឱ​អ៊ីស្រា‌អែល​អើយ ប្រសិន‌បើ​អ្នក​គ្រាន់​តែ​ស្តាប់​តាម​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ៙ ឱ​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះ អញ​នឹង​ធ្វើ​បន្ទាល់​ដល់​ឯង ឱ​អ៊ីស្រាអែល​អើយ នេះ​បើ​ឯង​នឹង​ព្រម​ស្តាប់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំលឹក​ដាស់‌តឿន​អ្នក ឱ​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 81:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

«អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ! អ៊ីស្រា‌អែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង​ស្ដាប់​ពាក្យ​យើង ប្រសិន​បើ​អ៊ីស្រា‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង‌ត្រាប់​ស្ដាប់​បទ‌បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​ជា»។


លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរី‌បា ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ព្រម​ទាំង​ល្បង‌ល​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​គង់​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។


នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ‌លាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។


គឺ​នៅ​ត្រង់​ទឹក​មេរី‌បា​នោះ​ហើយ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រក​រឿង​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះអង្គ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​ព្រះអង្គ។


ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។


ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន‌ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។


ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះ‌បន្ទូល រួច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម”។


ព្រះ‌ជា‌ម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះ‌ជា‌ម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម