ជនគណនា 20:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នេះជាទឹកនៅមេរីបា ដែលប្រជាជនអ៊ីស្រាអែលបានរករឿងព្រះយេហូវ៉ា ហើយព្រះអង្គបានសម្ដែងភាពបរិសុទ្ធរបស់ព្រះអង្គ ដោយសារទឹកនោះឯង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសំដែងសេចក្ដីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។ សូមមើលជំពូកអាល់គីតាប13 គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រអែលនាំគ្នារករឿងអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់បានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់អុលឡោះ។ សូមមើលជំពូក |
យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។