ជាវេលាដែលខ្ញុំបានលាងជើង ដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
ទំនុកតម្កើង 81:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គនឹងឲ្យអ៊ីស្រាអែលហូបស្រូវសាលីល្អបំផុត ទាំងមានបន្ទូលថា៖ “យើងនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត ហើយនឹងចំអែតគេដោយទឹកឃ្មុំពីថ្មដា។ អាល់គីតាប អុលឡោះនឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។ |
ជាវេលាដែលខ្ញុំបានលាងជើង ដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
ព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងព្រំដែនរបស់ឯង ព្រះអង្គចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត។
អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេង។
ឱបើគេមានចិត្តយ៉ាងនេះរហូតទៅអេះ គឺដែលចេះកោតខ្លាចយើង ហើយកាន់តាមគ្រប់ទាំងបញ្ញត្តិរបស់យើង ដើម្បីឲ្យគេ និងកូនចៅរបស់គេបានសប្បាយដរាបតរៀងទៅ!
នៅថ្ងៃទីប្រាំពីរ មុនថ្ងៃលិច អ្នកក្រុងក៏ឆ្លើយតបមកគាត់ថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ គាត់ក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានភ្ជួរដោយសារគោញីរបស់ខ្ញុំទេ នោះអ្នករាល់គ្នាមុខជារកប្រស្នារបស់ខ្ញុំមិនឃើញឡើយ»។