Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 14:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ថ្ងៃ​ទី​ប្រាំពីរ មុន​ថ្ងៃ​លិច អ្នក​ក្រុង​ក៏​ឆ្លើយ​តប​មក​គាត់​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ គាត់​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​របស់​ខ្ញុំ​ទេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​រក​ប្រស្នា​របស់​ខ្ញុំ​មិន​ឃើញ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក្នុង​ថ្ងៃ​ទី​៧​មុន​ដែល​ថ្ងៃ​លិច នោះ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង ក៏​ឆ្លើយ​តប​មក​គាត់​ថា តើ​មាន​អ្វី​ដែល​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​តើ​មាន​អ្វី​ដែល​ខ្លាំង​ជាង​សត្វ​សិង្ហ នោះ​គាត់​ឆ្លើយ​ទៅ​វិញ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​រក​ន័យ​របស់​ប្រស្នា​ខ្ញុំ​មិន​ឃើញ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំ‌សុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ គាត់​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 14:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​សូល និង​យ៉ូណា‌ថាន​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​រាប់អាន​ណាស់​កាល​នៅ​រស់ ហើយ​ពេល​ទ្រង់​សុគត​ទៅ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ។


ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អ្នក ដោយ​ស្រូវ​សាលី​ល្អ​បំផុត ហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។


គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ។


តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រី​ដែរ


នាង​យំ​នៅ​មុខ​គាត់ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នោះ លុះ​នៅ​ថ្ងៃ​ប្រាំពីរ ដោយ​ព្រោះ​នាង​រំអុក​គាត់​ខ្លាំង​ពេក គាត់​ក៏​ប្រាប់​នាង រួច​នាង​ក៏​ប្រាប់​ប្រស្នា​នោះ​ដល់​ប្រជាជន​របស់​នាង។


ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ាក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម​សិប​នាក់ យក​សម្លៀក​បំពាក់​របស់​គេ រួច​ចែក​សម្លៀក​បំពាក់ទាំង​នោះ​ដល់​អស់​អ្នក​ដែល​បាន​ស្រាយ​ប្រស្នា។ សាំសុន​ខឹង​យ៉ាង​ខ្លាំង ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម