ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់
ទំនុកតម្កើង 79:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យសំឡេងថ្ងូររបស់ពួកអ្នកទោស បានឮដល់ព្រះអង្គ ហើយដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ សូមការពារអ្នកដែលមានទោសដល់ស្លាប់ ទាំងនោះផង។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យសម្រែកថ្ងូររបស់អ្នកទោសបានមកនៅចំពោះព្រះអង្គផង! សូមសំចៃទុកអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយអានុភាពនៃព្រះពាហុរបស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយព្រះអង្គមានឫទ្ធានុភាព សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់ ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់ នោះសូមជួយទំនុកបំរុង ដល់អស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ផង អាល់គីតាប សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយទ្រង់មានអំណាច សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។ |
ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់
ប្រយោជន៍ឲ្យគេបានប្រកាសព្រះនាម របស់ព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន ហើយសរសើរតម្កើងព្រះអង្គ នៅក្រុងយេរូសាឡិម
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
ដ្បិតព្រះយេហូវ៉ា ព្រះសណ្ដាប់មនុស្សកម្សត់ទុគ៌ត ហើយមិនមើលងាយប្រជារាស្ត្រព្រះអង្គ ដែលជាប់ឃុំឃាំងឡើយ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង