ទំនុកតម្កើង 79:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ហេតុអ្វីត្រូវឲ្យពួកសាសន៍ដទៃប្រមាថថា «តើព្រះរបស់គេនៅឯណា?» សូមឲ្យការសងសឹក ចំពោះឈាមពួកអ្នកបម្រើព្រះអង្គ ដែលបានខ្ចាយនោះ បានដឹងច្បាស់ ក្នុងចំណោមពួកសាសន៍ដទៃ នៅមុខយើងខ្ញុំផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ហេតុអ្វីបានជាប្រជាជាតិនានានិយាយថា៖ “ព្រះរបស់ពួកគេនៅឯណា” ដូច្នេះ? សូមឲ្យការសងសឹកនៃឈាមបាវបម្រើរបស់ព្រះអង្គដែលត្រូវបានបង្ហូរនោះ ត្រូវបានស្គាល់នៅក្នុងចំណោមប្រជាជាតិនានានៅចំពោះភ្នែកយើងខ្ញុំផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» ព្រះអង្គអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ព្រះអង្គនឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា ព្រះរបស់គេនៅឯណាឬអី សូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបំរើទ្រង់ ដែលត្រូវកំចាយនោះ បានស្គាល់ច្បាស់ នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង សូមមើលជំពូកអាល់គីតាប10 ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» អុលឡោះអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ទ្រង់នឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ទ្រង់។ សូមមើលជំពូក |
យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។