ខ្មាំងសត្រូវរបស់ទូលបង្គំ ចំអកឡកឡឺយទូលបង្គំរាល់ថ្ងៃ ហើយអស់អ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសា។
ទំនុកតម្កើង 77:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរិះគិតអំពីអស់ទាំងថ្ងៃកាលពីបុរាណ គឺអស់ទាំងឆ្នាំដ៏យូរលង់មកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ នឹងអស់ទាំងឆ្នាំពីកាលមុន អាល់គីតាប ខ្ញុំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ |
ខ្មាំងសត្រូវរបស់ទូលបង្គំ ចំអកឡកឡឺយទូលបង្គំរាល់ថ្ងៃ ហើយអស់អ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសា។
៙ ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពី ស្នាព្រះហស្តរបស់ព្រះអង្គ។
ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនតំណតមក ចូរសួរឪពុករបស់អ្នកចុះ គាត់នឹងសម្ដែងឲ្យអ្នកដឹង ហើយសួរពួកចាស់ទុំរបស់អ្នកផង គេនឹងប្រាប់ដល់អ្នក។