ទំនុកតម្កើង 73:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់ រូបកាយរបស់គេធាត់រលោង។ ព្រះគម្ពីរខ្មែរសាកល ពួកគេគ្មានការឈឺចាប់រហូតដល់ស្លាប់ទេ ផ្ទុយទៅវិញរូបកាយរបស់ពួកគេធាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះ គឺកំឡាំងគេនៅតែមាំមួនដដែល អាល់គីតាប ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ |
រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់ គ្មានអ្នកណានឹកចាំពីគេទៀតទេ យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់ ដូចជាដើមឈើ។
ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។
ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពីមួយលើសជាងមួយជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
ក្នុងអាយុឥតប្រយោជន៍របស់ខ្ញុំ ខ្ញុំបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចម្រើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ
គេឡើងសាច់ធាត់ ហើយប៉ផូរ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
ក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតាយកគាត់ទៅនៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ទៅដែរ ហើយគេយកទៅកប់។