ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 71:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ពោល​ថា «ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​ដេញ​តាម ហើយ​ចាប់​វា​មក! ដ្បិត​គ្មាន​អ្នក​ណា​ជួយ​រំដោះ​វា​បាន​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយ​និយាយថា​៖ “ព្រះ​បាន​បោះបង់​វា​ចោល​ហើយ​។ ចូរ​ដេញតាម ហើយ​ចាប់​វា​ចុះ ដ្បិត​គ្មានអ្នកណា​រំដោះ​វា​ឡើយ​!”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ពោល​ថា: ព្រះ‌ជាម្ចាស់ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​យើង​ដេញ​តាម​ចាប់​វា​ចុះ ដ្បិត​គ្មាន​អ្នក​ណា​នឹង​ជួយ​វា​សោះ។

សូមមើលជំពូក

អាល់គីតាប

គេ​ពោល​ថា: អុលឡោះ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!

សូមមើលជំពូក



ទំនុកតម្កើង 71:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ជា​ច្រើន​ពោល​ពី​ទូល‌បង្គំ​ថា៖ «ព្រះ​មិន​សង្គ្រោះ​គាត់​ទេ»។ -បង្អង់


ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។


ខ្មាំង​សត្រូវ​ចំអក​ឲ្យ​ខ្ញុំ ប្រៀប​ដូច​ជា​ដាវ ចាក់​ដោត​នៅ​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ហើយ​គេចេះ​តែពោល​មក​ខ្ញុំ​ជា‌និច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»


ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច ហើយ​គ្មាន​អ្នក​ណា​រំដោះ​បាន។


ក្រែង​គេ​ហែកព្រលឹង​ទូល‌បង្គំ ដូច​ជា​សិង្ហ ហើយ​ហែក​ឲ្យ​ខ្ទេច‌ខ្ទី គ្មាន​អ្នក​ណា​រំដោះ​បាន​ឡើយ។


ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។


ហើយ​ប្រហែល​ជា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មាន​ន័យ​ថា «ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ?»


ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ ក្រែង​លោក​អេលីយ៉ា​មក​សង្គ្រោះ​វា!»។


មាន​គេ​ទូល​ដល់​សូល​ថា៖ «ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ» ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​យើង ដ្បិត​វា​ទាល់​ច្រក​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ដូច្នេះ»។