«ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។
ទំនុកតម្កើង 69:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ការត្មះតិះដៀលបានធ្វើឲ្យចិត្តទូលបង្គំបែកខ្ទេច នោះទូលបង្គំពេញដោយភាពអស់សង្ឃឹម។ ទូលបង្គំទន្ទឹងរង់ចាំការអាណិតអាសូរ ប៉ុន្តែគ្មានសោះឡើយ ក៏ទន្ទឹងរង់ចាំអ្នកសម្រាលទុក្ខ ប៉ុន្តែរកមិនឃើញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ តែគ្មាននរណាម្នាក់អាណិតសោះ! ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ ក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា តែឥតមាន១សោះ ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ អាល់គីតាប ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ! |
«ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។
ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។
ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?»
៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
យើងរកមើល តែគ្មានអ្នកណាជួយសោះ យើងបានអស្ចារ្យពីការដែលគ្មានអ្នកណានឹងជួយទប់ទល់ ដូច្នេះ ដើមដៃរបស់យើងបាននាំសេចក្ដីសង្គ្រោះមក ហើយសេចក្ដីឃោរឃៅរបស់យើងបានទប់ទល់យើង
ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។
ព្រះអង្គត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ អ្នកដេកលក់ដូច្នេះឬ? តើអ្នកទ្រាំចាំយាមតែមួយម៉ោងមិនបានទេឬ?
«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។
មើល៍! ពេលវេលានោះមកដល់ហើយ គឺពិតជាមកដល់មែន ដែលអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកខ្ញុំចោលឲ្យនៅតែឯង តែខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតាគង់នៅជាមួយខ្ញុំ។
ខ្លះទៀតទទួលរងការចំអកឡកឡើយ ការវាយដំ ហើយថែមទាំងជាប់ច្រវាក់ និងជាប់ឃុំឃាំងទៀតផង។