ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា «ក្រុងដាវីឌ»។
ទំនុកតម្កើង 65:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ការសរសើររង់ចាំព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយគេនឹងលាបំណន់ចំពោះព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ការសរសើរតម្កើងរង់ចាំព្រះអង្គនៅស៊ីយ៉ូន ហើយគេនឹងលាបំណន់ដល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់ អាល់គីតាប ឱអុលឡោះអើយ យើងខ្ញុំត្រូវតែសរសើរតម្កើងទ្រង់ នៅក្រុងស៊ីយ៉ូន ហើយជូនជំនូន តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះទ្រង់។ |
ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា «ក្រុងដាវីឌ»។
កាលហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញព្រះបាទដាវីឌកំពុងលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះហឫទ័យប្រមាថមើលងាយដល់ទ្រង់។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបានថ្កើងឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ យើងខ្ញុំនឹងច្រៀងសរសើរ ពីព្រះចេស្តារបស់ព្រះអង្គ។
៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
ចូរបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់នោះទៅ ចូរអស់អ្នកដែលនៅជុំវិញព្រះអង្គ យកតង្វាយមកថ្វាយព្រះអង្គ ដ៏គួរស្ញែងខ្លាច
ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។