អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
ទំនុកតម្កើង 57:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ ចិត្តទូលបង្គំបានតាំងជាស្រេចហើយ ទូលបង្គំនឹងច្រៀង ហើយទូលបង្គំនឹងស្មូត្រជាទំនុក! ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់ទូលបង្គំនៅស្ថិតស្ថេរ ឱព្រះអើយ ចិត្តរបស់ទូលបង្គំនៅស្ថិតស្ថេរ! ទូលបង្គំនឹងច្រៀង ហើយសរសើរតម្កើងផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងស្រេចហើយ ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ អាល់គីតាប ខ្ញុំទុកចិត្តលើទ្រង់ ឱអុលឡោះអើយ ខ្ញុំទុកចិត្តលើទ្រង់ទាំងស្រុង ខ្ញុំនឹងច្រៀង ខ្ញុំនឹងច្រៀង គីតាបសាបូរ។ |
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។
៙ ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរផង!»
សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ និងពីអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើអាក្រក់ផង!
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
ដ្បិតគេបានបង្កប់អន្ទាក់ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅ ដើម្បីចាប់ជីវិតទូលបង្គំដោយឥតហេតុ។
អំពើអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយអំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើក្រយៅក្បាលគេវិញដែរ។
ដូច្នេះ ចូរលើកតម្កើងព្រះយេហូវ៉ា នៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលនៅស្រុកក្បែរសមុទ្រ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ
ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។