ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
ទំនុកតម្កើង 44:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអម្ចាស់អើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំជារហូតឡើយ! ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមភ្ញាក់ឡើង! សូមកុំបោះបង់យើងខ្ញុំចោលឡើយ គឺជាដរាប! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ? សូមក្រោកឡើង! សូមតើនឡើង! កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ អាល់គីតាប អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង! សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបាន បោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំបាក់មុខ ក៏មិនបានយាងចេញទៅជាមួយពលទ័ព របស់យើងខ្ញុំទៀតដែរ។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមងើបឡើង ទាស់នឹងអំពើឃោរឃៅ របស់ខ្មាំងសត្រូវនៃទូលបង្គំផង ព្រះនៃទូលបង្គំអើយ សូមតើនឡើង ព្រះអង្គបានតែងតាំងឲ្យមានការជំនុំជម្រះ។
ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែង ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ?
ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ព្រលឹងទូលបង្គំចោល ហេតុអ្វីបានជាព្រះអង្គ លាក់ព្រះភក្ត្រនឹងទូលបង្គំ?
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?»