ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
ទំនុកតម្កើង 41:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឯខ្ញុំវិញ ខ្ញុំទូលថា «ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គហើយ»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានទូលថា៖ “ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! សូមប្រោសព្រលឹងរបស់ទូលបង្គំឲ្យជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយ សូមប្រណីមេត្តាទូលបង្គំ សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ខ្ញុំបានទូលថា ឱព្រះយេហូវ៉ាអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ អាល់គីតាប ខ្ញុំអង្វរអុលឡោះតាអាឡាថា ទ្រង់អើយ សូមប្រណីមេត្តាខ្ញុំ សូមប្រោសខ្ញុំឲ្យជាឡើងវិញផង ដ្បិតខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់ហើយ។ |
ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។