ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 33:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរឲ្យ​ផែនដី​ទាំងមូល​កោតខ្លាច​ព្រះយេហូវ៉ា ចូរឲ្យ​អស់អ្នក​ដែល​រស់នៅ​ក្នុង​ពិភពលោក​ភិតភ័យ​នឹង​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌អម្ចាស់! ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​គ្រប់​ផែនដី​ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​គ្រប់​មនុស្ស​នៅ​លោកីយ​កោត​ក្រែង​ដល់​ទ្រង់​ចុះ

សូមមើលជំពូក

អាល់គីតាប

ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​អុលឡោះ‌តាអាឡា! ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 33:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​មនុស្ស តែង‌តែ​កោត​ខ្លាច​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​យោគ‌យល់​អ្នក​ណា ដោយ​សារ​គេ​មាន​ប្រាជ្ញា​នោះ​‌ទេ»។


៙ សូម​ឲ្យ​មនុស្ស​ទាំង​អស់នៅ​លើ​ផែនដី ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា ហើយ​ងាក​បែរ​មក​រក​ព្រះ‌អង្គ សូមឲ្យមនុស្ស​គ្រប់​សាសន៍​ទាំង​អស់ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។


ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!


គឺ​ព្រះ‌អង្គ ព្រះ‌អង្គ​ហើយ​ដែល​គួរ​ស្ញែង​ខ្លាច! កាល​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឆួល​ឡើង តើ​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន?


ដ្បិត​ព្រះ​របស់​យើង ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។


ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​មិន​កោត​ខ្លាច ហើយ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ? ដ្បិត​មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ ហើយ​គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ បាន​សម្តែង​មក​ឲ្យ​ឃើញ​ហើយ»។