៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ទំនុកតម្កើង 30:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់ ហើយចុះទៅក្នុងរណ្តៅនោះ? តើធូលីអាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងរៀបរាប់ពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គកើតឬ? ព្រះគម្ពីរខ្មែរសាកល “តើចំណេញអ្វីក្នុងការបង្ហូរឈាមទូលបង្គំ នៅពេលទូលបង្គំចុះទៅក្នុងរណ្ដៅមរណៈ? តើធូលីនឹងអរព្រះគុណព្រះអង្គឬ? តើវានឹងប្រកាសសេចក្ដីពិតត្រង់របស់ព្រះអង្គឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គកើតឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ អាល់គីតាប បើទ្រង់ទុកឲ្យខ្ញុំស្លាប់ តើបានប្រយោជន៍អ្វី? បើទ្រង់ឲ្យខ្ញុំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរទ្រង់កើតឬ? តើគេអាចថ្លែងពីចិត្តស្មោះត្រង់ របស់ទ្រង់កើតឬ? |
៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ តើអ្នកណាអាចសរសើរព្រះអង្គបាន?
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ពីព្រោះស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងឈោងដៃរកព្រះអង្គមិនបាន ហើយសេចក្ដីស្លាប់ក៏នឹងអួតសរសើរព្រះអង្គមិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅ នឹងសង្ឃឹមដល់សេចក្ដីពិតរបស់ព្រះអង្គមិនបានឡើយ។