ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត ឯចិត្តនៅក្នុងខ្លួនទូលបង្គំក៏មានរបួសដែរ។
ទំនុកតម្កើង 25:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។ ព្រះគម្ពីរខ្មែរសាកល សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ពីព្រោះទូលបង្គំឯកោ និងរងទុក្ខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា អាល់គីតាប សូមមើលមកខ្ញុំ ហើយប្រណីសន្ដោសខ្ញុំផង! ដ្បិតខ្ញុំនៅឯកោ និងវេទនាជាខ្លាំង។ |
ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត ឯចិត្តនៅក្នុងខ្លួនទូលបង្គំក៏មានរបួសដែរ។
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។
ហេតុនេះហើយបានជាវិញ្ញាណ នៅក្នុងទូលបង្គំចុះខ្សោយ ហើយចិត្តនៅក្នុងទូលបង្គំក៏ញាប់ញ័រ។
៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់
ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ហើយឆ្លើយតបមកទូលបង្គំផង ព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត។
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងរបស់ព្រះអង្គ ដល់អ្នកបម្រើព្រះអង្គ សូមសង្គ្រោះកូនរបស់ស្ត្រី ជាអ្នកបម្រើរបស់ព្រះអង្គផង។
ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។
ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ