ខ្ញុំជាទីសើចឡកដល់មិត្តសម្លាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយព្រះអង្គក៏ឆ្លើយមក គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចចំអកឲ្យ។
ទំនុកតម្កើង 22:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលឃើញទូលបង្គំ សើចចំអកដាក់ទូលបង្គំ; ពួកគេពេបមាត់ ហើយគ្រវីក្បាល ទាំងនិយាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យ គេបូញមាត់ ហើយគ្រវីក្បាល ដោយថា អាល់គីតាប អស់អ្នកដែលឃើញខ្ញុំ គេចំអកឲ្យខ្ញុំគ្រប់ៗគ្នា គេពេបជ្រាយដាក់ខ្ញុំ ព្រមទាំងគ្រវីក្បាលដាក់ខ្ញុំផង។ |
ខ្ញុំជាទីសើចឡកដល់មិត្តសម្លាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយព្រះអង្គក៏ឆ្លើយមក គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចចំអកឲ្យ។
ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ។
ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ ប្រសិនបើព្រលឹងរបស់អ្នករាល់គ្នា ជួបនឹងស្ថានការដូចខ្ញុំ នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។
សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។
ព្រះអង្គធ្វើឲ្យយើងខ្ញុំទៅជាពាក្យបង្អាប់ ក្នុងចំណោមសាសន៍ដទៃ ហើយជាទីសើចចំអកក្នុងចំណោម ប្រជាជនទាំងឡាយ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
តើអ្នករាល់គ្នាឡកឡឺយឲ្យអ្នកណា? អ្នកហាមាត់ចំអក ហើយលៀនអណ្ដាតឲ្យអ្នកណា? តើអ្នករាល់គ្នាមិនមែនជាកូនឥតខាន់ស្លា ជាពូជមនុស្សភូតភរទេឬ?
គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!»
ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។
ក្រោយពីបានប្រមាថមើលងាយព្រះអង្គហើយ គេក៏ដោះអាវពណ៌ស្វាយចេញ បំពាក់ព្រះពស្ត្ររបស់ព្រះអង្គវិញ ហើយបណ្ដើរព្រះអង្គយកទៅឆ្កាង។
ពួកអ្នកដែលដើរកាត់តាមទីនោះ ចំអកមើលងាយព្រះអង្គ ទាំងគ្រវីក្បាល ហើយពោលថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ!
ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។
លុះព្រះបាទហេរ៉ូឌ និងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ គេយកអាវយ៉ាងវិសេសមកបំពាក់ឲ្យព្រះអង្គ រួចបញ្ជូនត្រឡប់ទៅលោកពីឡាត់វិញ។